Audi A4 ស៊េរី​ថ្មី​បំពាក់​​បច្ចេកវិទ្យា​ទំនើប លើ​​កង់​​ទាំង​បួន ធានា​​បើក​​ឡើង​​ចំណោទ

ក្រុមហ៊ុន Audi បានបង្ហាញរថយន្តស៊េរីថ្មី Audi A4 បំពាក់បច្ចេកវិទ្យា Quattro លើកង់ទាំងបួន សមត្ថភាពខ្លាំងអាចបើកបរលើដីរដិបរដុបនិងឡើងចំណោតដោយគ្មានបញ្ហា។

Audi A4 ស៊េរី​ថ្មី​បំពាក់​​បច្ចេកវិទ្យា​ទំនើប លើ​​កង់​​ទាំង​បួន ធានា​​បើក​​ឡើង​​ចំណោទ

Audi A4 បំពាក់ដោយម៉ាស៊ីនសាំង 2.0 TSFI ខ្លាំងជាងស៊េរីមុនដល់ទៅ ១២ ភាគរយនិងសន្សំសំចៃសាំងបាន ១៦ភាគរយ។ A4 មានកម្លាំងម៉ាស៊ីន ១៩០សេះ មានចង្កឹះលេខ ៧វគ្គ។ រថយន្តនេះអាចបង្កើនសន្ទុះកុងទ័រល្បឿនពី ០-១០០ គ.ម/ម៉ ក្នុងរយៈពេល ៧,៣វិនាទី។

និយាយពីរឿងស៊ីសាំង A4 នេះស៊ីប្រមាណ ៤,៩លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។ ចង្កៀងមុខនិងក្រោយសុទ្ធតែជាប្រភេទ LED ដែលអាចសម្របពន្លឺទៅតាមបែបបទនៃការបើកបរ ហើយផ្នែកខាងក្នុងបំពាក់ដោយម៉ាស៊ីនត្រជាក់ចំនួន៣។

Audi A4 ស៊េរី​ថ្មី​បំពាក់​​បច្ចេកវិទ្យា​ទំនើប លើ​​កង់​​ទាំង​បួន ធានា​​បើក​​ឡើង​​ចំណោទ

ផ្លិតទឹកខាងមុខបំពាក់សិនស័រ និងផ្ទាំងបង្ហាញព័ត៌មានអំពីសម្ពាធកង់រថយន្ត សម្រាប់ផ្ដល់ដំណឹងដល់អ្នកបើកបរ មុនពេលចេញដំណើរ។ កង់ទាំង ៤ ដែលបំពាក់បច្ចេកវិទ្យា Quattro គឺសុទ្ធតែអាចដំណើរការស្វ័យប្រវត្តិ ពេលបើកបរលើផ្លូវចោទនិងដីទួលខ្លាំង។

ខាងថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ Audi បានឲ្យដឹងថា ក្រុមហ៊ុនដឹងថានឹងត្រូវប្រជែងយ៉ាងណាលើទីផ្សាររថយន្ត ដូច្នេះទើបផលិត A4 ប្រកបដោយសមត្ថភាពរួមនឹងបច្ចេកវិទ្យាទំនើប Quattro។ Audi សង្ឃឹមយ៉ាងខ្លាំង ចំពោះវត្តមាន A4 ទើបដាក់លក់នេះ ព្រោះរូបរាងនិងសមត្ថភាពពិសេសអាចប្រជែងម៉ាកដទៃដោយមិនបារម្ភ។

Audi A4 ស៊េរី​ថ្មី​បំពាក់​​បច្ចេកវិទ្យា​ទំនើប លើ​​កង់​​ទាំង​បួន ធានា​​បើក​​ឡើង​​ចំណោទ

Audi A4 ស៊េរីថ្មីនេះដាក់លក់លើទីផ្សារប្រទេសកម្ពុជាតម្លៃ ៧៦ ៨០០ ដុល្លារ៕

ប្រភព៖ sabay

  • Audi A4 ស៊េរី​ថ្មី​បំពាក់​​បច្ចេកវិទ្យា​ទំនើប លើ​​កង់​​ទាំង​បួន ធានា​​បើក​​ឡើង​​ចំណោទ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: