ដួង ម៉ានិច ត្រូវ​បាន​​អ្នក​សិល្បៈ​​​ដៀម​ដាម​​ថា មុខ​ស្រែៗ​​​មិន​សម​​បាន​​តំណែង​​តួឯក​​​ក្នុង​រឿង «ហង្សបាក់​ស្លាប» សោះ!

(ភ្នំពេញ)​៖ ខ្សែរឿង​«ហង្សបាក់ស្លាប» ដែលជា​ខ្សែភាពយន្តមួយ ត្រូវបានគេដឹងថា ទិញតពីប្រទេសថៃ ដើម្បីផលិតជាសាច់រឿង ក្នុងរូបភាពតួ​​របស់ខ្មែរ បានរកឃើញតួឯក​ស្រីម្នាក់ទៀតហើយ ក៏តារាស​ម្ដែងសិចស៊ី កញ្ញា ដួង ម៉ានិច ខណៈដែលតួឯកស្រីជាច្រើ​នរូបត្រៀម​ខ្លួនចូលថតនោះ ត្រូវបានផ្លាស់ប្ដូរជាហូរហែ យ៉ាងអាថ៌កំបាំង។ ប៉ុន្តែក្រោយពីតំណែងតួឯកក្នុងរឿងនេះ ធ្លាក់មកលើកញ្ញា ដួង ម៉ានិច បែរជាផ្ទុះសំឡេងរិះគន់ និងដៀមដាមពីអ្នកសិល្បៈដូចគ្នា ថា ដួង ម៉ា​និច មិនសមនឹងទទួលបាន​តំណែងជាតួឯកស្រីក្នុងរឿងនេះទេ ព្រោះមុខស្រែៗបែបនេះ។  

ខ្សែភាពយន្តរឿង «ហង្សបាក់ស្លាប» ក៏ត្រូវគេកត់សម្គាល់ឃើញថា មានសភាពរញ៉េរញ៉ៃ​ រកលេខដាក់គ្មាន ព្រោះត្រូវប្ដូរតួសម្ដែង​ឯក​ជិត១០នាក់ទៅហើយ សូម្បីតែអ្នកដឹកនាំរឿងវិញ ក៏ដូរចុះដូរឡើងមិនតិចអ្នកដែរ។ ដំបូងឡើយតួឯកស្រីក្នុងរឿងនេះ ត្រូវបានគេរើសយកនាង ម៉ៃយ៉ា ដែលជាកូនកាត់អាល្លីម៉ង់ ប៉ុន្តែក្រោយមក នាងក៏របូតតំណែងតួឯកនេះបាត់ ហើយក៏ល្បីថា ធ្លាក់ក្នុងដៃកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ។ ជាមួយគ្នានេះ ក៏ស្របនឹង​ដំណឹងថា​ កញ្ញា នៅ សុនីតា ក៏ត្រៀមខ្លួនធ្វើតួឯកក្នុងរឿងនេះដែរ។ ប៉ុន្តែចុងក្រោយ ក៏មានវត្តមាន ដួង ម៉ានិច តារាសម្ដែងសិចស៊ី ដែលនាងទើបតែចេញមកក្រោយសោះ បែរជាក្រសោបបានតំណែងក្នុងរឿងនេះទៅវិញនេះ។

ប្រភពពីអ្នកសិល្បៈ បាននិយាយថា រឿងនេះដូរតួជិតមួយលាននាក់ហើយ តារាស្រីក្នុងសិល្បៈនរណា ក៏ផលិតករតថ្លៃយកទៅសម្ដែងដែរ តែបែរជាមិនយក ហើយដូរតួទៅវិញ វាដូចជាធ្វើអីលឿនៗ តាមតែចិត្តនឹកឃើញ ធ្វើឲ្យអ្នកសិល្បៈ​ជាច្រើនអន់ចិត្ត។ ជាក់ស្ដែងសូម្បីតែតួម៉ែចុង ក៏ដូរពី អ៊ុន អាលីហ្សា មក​ជា ទឹម រដ្ឋា ដែរ។ អ្វីៗដូចជាក្មេង​លេងបាយឡុកបាយឡ។ អ្នកសិល្បៈដដែលបាននិយាយថា «តួឯក​យកអ្នកណាមិនយក! យក ដួង ម៉ានិច មុខនាង​មិនសមជាតួស្រី ក្នុងរឿងនេះ​ឡើយ ព្រោះ តួស្រីក្នុងរឿងនេះ​ជាប្រភេទ​នារីហាយសូ (កាលីបខ្ពស់) កូនអ្នកមានជាន់ខ្ពស់ ប៉ុន្តែដួង ម៉ានិច មិនមានបុគ្គលិកលក្ខណៈ ដូចបែបនេះឡើយ ពោលគឺស្រែៗ!»

ផ្ទុយពីនេះ ប្រភពជិតដិតនឹងតារាសម្ដែង ដួង ម៉ានិច បាននិយាយថា ដួង ម៉ានិច ក្រោយពីក្រសោបបានតំណែងតួឯក ទោះបីត្រូវប្ដូរតួ​ជិតមួយរយនាក់ មុននឹងមកដល់នាងក៏ដោយ ក៏នាងមិនខ្វល់ឡើយ សំខាន់វា​គឺពិតជារបស់នាង​១០០ភាគរយ ។ ដួង ម៉ានិច ត្រូវថតបណ្ដើរៗ ហើយ​គ្រោងនឹងទៅស្នាក់នៅ ខេត្តសៀមរាប នៅសណ្ឋាគារសូហ្វីតែល ដល់ទៅ១ខែ ដើម្បីថតរឿងនេះ ហើយគេងស្នាក់នៅ​សណ្ឋាគារលំដាប់ផ្កាយ៥​ នេះទាំងអស់។

ក្រៅពីបានតំណែងតួឯកប្រាក់ចំណូលវិញ ក៏មិនធម្មតាដែរ ដូចនេះនាងជះលុយទិញខោអាវ គ្មានស្ដាយស្រណោះអ្វីឡើយ ពោលគឺ ដួង ម៉ានិច ត្រូវធ្វើខ្លួនឲ្យសមនឹងតួឯកក្នុងរឿង ទោះ ខោអាវមួយកំប្លេមានតម្លៃរហូតដល់២០០ដុល្លា ក៏នាងទិញស្លៀកដែរ។ ដួង ម៉ានិច ពិតជាកើតពីគ្រួសារអ្នកលំបាក ទើប​តស៊ូក្នុងសិល្បៈ ដើម្បីស្វែងរកភាពល្បីល្បាញ និងលុយជួយគ្រួសារ ពេលក្រសោបបានតំណែងធំបែបនេះ ជាឱកាសឲ្យនាងសាងភាពល្បីល្បាញបន្ថែម ។ ដូចនេះនាងគ្មានពេលខ្វល់ នឹងសម្ដីអ្នកដទៃនោះឡើយ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ដួង ម៉ានិច ចេញវីដេអូបកស្រាយ ទាំងអួលដើមក បញ្ជាក់ការពិត ថាគ្រាន់តែជា ការសម្តែងតែប៉ុណ្ណោះ គួររំលឹកផងដែរថា​ នៅលើបណ្តាញសង្គមហ៊្វេប៊ុកក្នុងស្រុក បានចែកចាយវីដេអូមួយ ឃើញថា កញ្ញា ដួង ម៉ានិច កំពុងតែជក់ថ្នាំ ជាមួយនឹងបុរស២នាក់ នៅក្នុងបន្ទប់មួយ។ បើយោងតាមកាយវិការជក់ថ្នាំរបស់នាង មើលទៅពិតជាដូចជាអ្នកចេះជក់យ៉ាងស្ទាត់ជំនាញដូច្នោះដែរ ដែលធ្វើឲ្យមហាជនយល់ច្រឡំលើនាង ដោយមានមតិខ្លះ ជេរដៀល លើរូបនាងយ៉ាងធ្ងន់ធ្ងន់ថែមទៀតផង។

ជាការពិតណាស់ បន្ទាប់ពីឃ្លីបនេះ រីករាលដាលយ៉ាងខ្លាំងមក បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង ត្រូវធ្លាក់ចុះជាទម្ងន់ ទើបធ្វើឲ្យនាងសម្រេចចិត្តចេញវីដេអូឃ្លីបមួយ ដើម្បីបកស្រាយទាក់ទងទៅនឹងដ៏អាក្រក់មួយនេះ។

ទន្ទឹមនឹងនេះ នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេលជិត ២នាទីនេះ គឺកញ្ញា ដួងម៉ានិចបាននិយាយបកស្រាយ ទាំងអួលដើមករថា តាមពិតទៅនាងមិនបាន ធ្វើនូវអ្វីដែលខុសពីវប្បធម៌ខ្មែរនោះទេ។ នាងបានលើកយកវីដេអូឃ្លីបមួយ ដែលសរបញ្ជាក់ថា នាងពិតជាមិនបានញៀនថ្នាំយ៉ាងពិតប្រាកដមែន ហើយកាលដែលលេចចេញនូវវីដេអូដែលនាងជក់ថ្នាំនោះ គ្រាន់តែជាឈុតសម្តែង ដែលតម្រូវឲ្យនាងសម្តែងបែបនេះតែប៉ុណ្ណោះ។ ហើយជាចុងក្រោយ នាងក៏សូមអគុណដល់អ្នកគាំទ្រ និងមិត្តភក្តិទាំងអស់ តែងតែស្រលាញ់ និងគាំទ្រនាង និងជួយបន្តគាំទ្រនាងបន្តទៀតផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload