ផលប្រយោជន៍ នៃអម្បួរសណ្តែកដី

តើអ្នកមានដឹងទេថា ការញុំាពពួកគ្រាប់រុក្ខជាតិ សណ្តែកដីឲ្យបាន មួយក្តាប់ក្នុងមួយថ្ងៃ អាចជួយក្នុងការបន្ថយ ការប្រឈមមុខនឹង ការកើតជំងឺមហារីក ឬបំបាត់ភាពជ្រីវជ្រួញ និងបន្ធូរបន្ថយភាព តានតឹងនៅក្នុងអារម្មណ៍?

គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនផ្ទុកដោយជាតិកាល់ស្យូម ហើយការញុំាប្រមាណ ៥០ក្រាម និងផ្តល់ឲ្យនូវកំរិតកាល់ស្យូម ១ភាគ៧ នៃកំរិតដែលណែនាំឲ្យញុំាជាតិកាល់ស្យូមចំពោះស្រ្តី។ ថ្វីបើមានផ្ទុកជាតិខ្លាញ់ក្នុងកំរិតខ្ពស់ក្តី ការសិក្សាជាច្រើនបានបង្ហាញថាការញុំាគ្រាប់នេះមួយក្តាប់ក្នុងមួយថ្ងៃនឹងជួយបញ្ចុះទម្ងន់។

គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីផ្ទុកទៅដោយជាតិដែក ដែលជាសារធាតុជំរុញថាមពលយ៉ាងខ្លាំង។ គ្រាប់ស្វាយចន្ទី ៥០ក្រាម ឬ ២៥ គ្រាប់ និងបំពេញបាន ១ភាគ៤ នៃតំរូវការជាតិដែកប្រចាំថ្ងៃរបស់អ្នក។ ដូចគ្នានេះដែរ គ្រាប់ស្វាយចន្ទីមានជាតិស័ង្កសីដែលជាសារធាតុជំរុញប្រព័ន្ធការពាររាងកាយ។

សណ្តែកដីប្រេស៊ីល៖ ផ្ទុកទៅដោយជាតិ ស៊ីលីនីញ៉ូម ដែលជាដារធាតុខនិជប្រឆាំងនិងជំងឺមហារីក ការញុំាសណ្តែកដីនេះ ៣ ទៅ ៤គ្រាប់ នឹងផ្តល់នូវស៊ីលីនីញ៉ូម ក្នុងកំរិតតាមការណែនាំ ឲ្យប្រើប្រចាំថ្ងៃ។ សារធាតុនេះក៏ជាអង់ទីអុកស៊ីដង់ ប្រឆាំងភាពចាស់ជរាផងដែរ។

សណ្តែកដី ផ្ទុកទៅដោយពួកហ្វូឡាត ដែលការញុំាសណ្តែកដី ៥០ក្រាមផ្តល់២៥ភាគរយ នៃហ្វូឡាត ដែលត្រូវការប្រចាំថ្ងៃ។ សណ្តែកដីត្រូវជាប់ឈ្មោះ មិនល្អជាយូរមកហើយ ប៉ុន្តែវាមិនត្រូវបានស្រាយដោយជាតិស្ករ ឬ ជាតិអំបិលឡើយដូចនេះវាផ្តល់ផលល្អដល់សុខភាពខួរក្បាល៕

ផលប្រយោជន៍ នៃអម្បួរសណ្តែកដី

ប្រភព៖ khmertalking

  • ផលប្រយោជន៍ នៃអម្បួរសណ្តែកដី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:សុខភាព
Tags: