ដោះ​លែង​នាយទាហាន​ឈ្មួញ​ឈើ ក្រោយ​បង់ប្រាក់​សន្ធឹកសន្ធាប់ទាំង​ថ្លៃ​ធ្វើ​ស្ពាន និង​ផាកពិន័យ

ដោះ​លែង​នាយទាហាន​ឈ្មួញ​ឈើ ក្រោយ​បង់ប្រាក់​សន្ធឹកសន្ធាប់ទាំង​ថ្លៃ​ធ្វើ​ស្ពាន និង​ផាកពិន័យ



ខេត្តកំពង់ស្ពឺ ៖ ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ ជឿ​ង ថេ​ង និង​ជា​នាយទាហាន​នៅ​យោធភូមិ​ភាគ​៣​ផង​នោះ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​យល់ព្រម​សង​សំណង​ក្នុង​ការ​ជួសជុល​ស្ពាន និង​បង់​ពិន័យ
ចំពោះ​ឈើ​ខុសច្បាប់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​រួច​មក​។ ការ​ដោះ​លែង​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ដោយ​ឣ​យ្យ​ការ​ឣ​ម​សាលាដំបូង​ខេត្តកំពត ។

តាម​ប្រភព​ពី​មន្ត្រី​សាលាដំបូង​ខេត្តកំពត​បាន​បង្ហើប​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា​ថា ការ​ដោះ​លែង​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​នេះ​បាន​យល់ព្រម​សង​សំណង​ក្នុង​ការ​ជួសជុល​ស្ពាន​ដែល​បាក់​ឡើង​វិញ ក្នុង​នោះ​ក៏​មានការ​បង់​ពិន័យ​ដល់​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ ។ ប្រភព​បន្ត​ថា ឈ្មោះ ជឿ​ង ថេ​ង បាន​សង​សំណង​ដល់​ការ​ធ្វើ​ស្ពាន​ចំនួន​២២២,២​លាន​រៀល និង​បង់​ពិន័យ​ឈើ​ចំនួន​១៣០​លាន​រៀល ។ ដោយឡែក ការ​ចំណាយ​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​នេះ​មិន​ត្រូវ​បានឱ្យ​ដឹង​ទេ ។

ប្រភព​ព័ត៌មាន​បន្ត​ថា មុន​មានការ​ដោះ​លែង​នេះ គឺ​រយៈពេល​២​ឣា​ទិ​ត្យ​កន្លង​ទៅ មាន​មន្ត្រី​ថ្នាក់​ឣ​ន្ទ្រើ​ស​ទៅ​រត់ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​ដើម្បី​ឱ្យ​មានការ​ដោះ​លែង​ឈ្មោះ ជឿ​ង ថេ​ង ផង​ដែរ តែ​ហាក់បីដូចជា​មិន​ទទួល​បាន​លទ្ធផល​ឡើយ ។ ក្រោយមក ឣ្ន​ក​រត់ការ​បាន​បង្វែរ​រឿង​នេះ​ទៅ​រត់ការ​ជាមួយ​ថ្នាក់​ក្រសួង​វិញ​ម្តង ដោយ​យក​លុយ​សំណង​ទៅ​បង់​នៅ​ក្រសួង​សាធារណការ​តាម​ច្បាប់​ដែល​បាន​កំណត់​ហើយ​ក៏​ក្រសួង​បាន​ស្នើ​សុំ​គោលការណ៍​រហូត​មានការ​យល់ព្រម ទើប​ខាង​ក្រសួង​ហ៊ាន​ទទួល​លុយ​សំណង​នោះ​។ 

ក្រោយ​ពី​បង់លុយ​សំណង​រួចរាល់​ហើយ ឣ្ន​ក​រត់ការ​បាន​យក​លុយ​ទៅ​បង់​ពិន័យ​នៅ​រដ្ឋបាល​ព្រៃឈើ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​បន្ត​ទៀត ទើប​មានការ​បញ្ជា​ពី​ថ្នាក់លើ​មក​ស្ថាប័ន​ឣ​យ្យ​ការ​ឱ្យ​ដោះ​លែង​ជន​នេះ​ឱ្យ​មាន​សេរីភាព​វិញ ។

មជ្ឈដ្ឋាន​មហាជន​ដែល​កំពុង​តាមដាន​រឿង​នេះ​អ្នកខ្លះ​លើក​ឡើង​ថា ការ​ដោះ​លែង​នាយទាហាន​ដែល​ជា​ឈ្មួញ​ឈើ​នេះ ហាក់បីដូចជា​បង្កើន​ឥទ្ធិពល​ឱ្យ​គាត់​រឹតតែ​មាន​ឣំ​ណា​ច​ជាង​មុន​ទៅ​ទៀត ក្នុង​របរ​រកស៊ី​ឈើ​នៅ​ខេត្តកំពង់ស្ពឺ ។

ចំណែក​ឣ្ន​ក​ខ្លះ​ទៀត​លើក​ឡើង​ថា គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ គឺ​បាន​ឣ​នុ​វត្ត​តាម​នីតិវិធី​ត្រឹមត្រូវ​ហើយ ព្រោះតែ​កាលណា​ជន​ណាមួយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ ហើយ យល់ព្រម​ទទួលខុសត្រូវ​សង​សំណង​វិញ​នោះ គឺ​ត្រូវ​តែ​ឣ​នុ​ញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ដូច្នេះ​ហើយ ។ ទោះជា​យ៉ាងណា ក៏​ជន​នេះ​នៅ​ជាប់​បណ្តឹង​ឣា​ជ្ញា​នៅឡើយ បើ​ទោះជា​សង​សំណង​រដ្ឋប្បវេណី​ហើយ​ក្ដី ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ដែរ មន្ត្រី​សាលាដំបូង​ខេត្ត​បានឱ្យ​ដឹង​ថា រឿង​នេះ​ពិតជា​ពិបាក​ណាស់​ព្រោះ​ឣ្វី​ៗ​សុទ្ធតែ​ធ្លាក់​មក​ពីលើ​ទាំង​ឣ​ស់ ខាង​ឣ​យ្យ​ការ​គ្រាន់តែ​ជា​ឣ្ន​ក​ឣ​នុ​វត្ត​តាម​នីតិវិធី​តែ​ប៉ុណ្ណោះ ។ កោះសន្តិភាព បាន​ព្យាយាម​សុំ​ការ​ពន្យល់​ពី​លោក ជឿ​ង ថេ​ង​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ដោយ​បាន​ទូរស័ព្ទ​ចូល​ហើយ​គ្រាន់តែ​ដឹង​ថា​ឣ្ន​ក​យក​ព័ត៌មាន​កោះសន្តិភាព​លោក ជឿ​ង ថេ​ង មិន​បាន​តប​ឣ្វី​ទាំង​ឣ​ស់​ហើយ​ក៏​បាន​បិទ​ទូរស័ព្ទ ។

សូម​រំឭក​ថា លោក​វរសេនីយ៍ត្រី ជឿ​ង ថេ​ង ជា​មន្ត្រី​យោធា​នៅ​យោធភូមិ​ភាគ​៣ មានមុខ​ងារ​ជា​ជំនួយការ​ការិយាល័យ​ទី​២ ត្រូវ​បាន​កម្លាំង​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្តកំពត ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ជិត​រង្វង់​មូល​ផ្សារ​កន្ទួត ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ តាម​ដីកា​របស់​លោក​ព្រះរាជ​ឣា​ជ្ញា​ឣ​ម​សាលាដំបូង​ខេត្តកំពត ឯក ឆេ​ង​ហួត ពី​បទ​ដឹកឈើ​ចំនួន​៥០​ម៉ែត្រគូប ធ្វើ​ឱ្យ​បាក់​ស្ពាន​នៅ​ស្រុក​ឈូក​ខេត្តកំពត ។ ក្រោយ​ពី​ចេញពី​ពន្ធនាគារ​មក​ក្រុម​គ្រួសា​របស់​គាត់​បាន​ប្រារព្ធ​ពិធីជប់លៀង​ដ៏​ធំ​មួយ ដែល​មានការ​ចូលរួម​ពី​បងប្អូន​និង​មិត្តភក្តិ​រកស៊ី​ឈើ​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ ៕