បាក់​ឌុប​៖ រយៈពេល​ប្រឡង​២​ថ្ងៃ និង​៧​វិញ្ញាសា​ និពន្ធដោយ : ថ្មីៗ       July-19-2016, 5:33 pm         87

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បាក់​ឌុប​៖ រយៈពេល​ប្រឡង​២​ថ្ងៃ និង​៧​វិញ្ញាសា​​រយៈពេល​៣​ឆ្នាំ​ហើយ ដែល​ក្រសួង​អប់រំ បាន​កាត់បន្ថយ​រយៈពេល​ប្រឡង​ពី ២​ថ្ងៃ​កន្លះ មក​នៅត្រឹមតែ​២​ថ្ងៃ ខណៈ​វិញ្ញាសា​ប្រឡង​ទាំង​ថ្នាក់​វិ​ទ្យ​សាស្ត្រ​ពិត និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ក៏ត្រូវ​បន្ថយ​មក​សល់​តែ​៧​មុខ​វិទ្យា​ដែរ​។​

​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​បាក់​ឌុប​) នឹង​ប្រព្រឹត្តឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦​នេះ​។ ទាំង​ថ្នាក់​វិ​ទ្យ​សាស្ត្រ​ពិត និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​ត្រូវ​ប្រឡង ៧​វិញ្ញាសា​ដូចគ្នា​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ វិញ្ញាសា​ប្រឡង​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដី​និង​បរិស្ថានវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។  ចំណែកឯ​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ពិត វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិវិទ្យា និង​ភាសាបរទេស​។​

​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទីមួយ ការប្រឡង​មាន​ពីរ​វិញ្ញាសា គឺ​ភូមិវិទ្យា និង​ប្រវត្តិវិទ្យា​។ ក្រសួង​បានកំណត់​ពេល​ប្រឡង​រយៈពេល​៩០​នាទី សម្រាប់​វិញ្ញាសា​នីមួយៗ​។ ចំណែកឯ​ពេល​រសៀល មាន​ពីរ​វិញ្ញាសា​ដែរ គឺ​ផែនដី​និង​បរិស្ថានវិទ្យា ភាសាបរទេស ដែលមាន​រយៈពេល​ប្រឡង គឺ​៦០​នាទី​សម្រាប់​វិញ្ញាសា​នីមួយៗ​។

​សម្រាប់​ព្រឹក​ថ្ងៃទី​២ ដែលជា​ថ្ងៃ​ចុងក្រោយ មាន​វិញ្ញាសា គណិតវិទ្យា និង​សីលធម៌​-​ពលរដ្ឋ​វិជ្ជា ដែលមាន​រយៈពេល​ប្រឡង​៩០​នាទី​ដូចគ្នា​។ ហើយ​មុខ​វិទ្យា​ចុងក្រោយ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​វិញ្ញាសា​ភាសា​ខ្មែរ ដែលមាន​រយៈពេល​ប្រឡង​ដល់​ទៅ​២​ម៉ោង​កន្លះ​។​

​នៅ​ព្រឹក​ថ្ងៃ​ទីមួយ សម្រាប់​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ពិត ត្រូវ​ប្រឡង​២​វិញ្ញាសា គីមីវិទ្យា ជីវៈវិទ្យា រយៈពេល​ប្រឡង​៩០​នាទី​សម្រាប់​វិញ្ញាសា​នីមួយៗ ខណៈពេល​រសៀល​បេក្ខជន​ត្រូវ​ប្រឡង​វិញ្ញាសា​ប្រវត្តិវិទ្យា និង​ភាសាបរទេស ដែលមាន​រយៈពេល​៦០​នាទី សម្រាប់​វិញ្ញាសា​នីមួយៗ​។​

​ដោយឡែក​នៅ​ថ្ងៃ​បង្ហើយ គឺ​ថ្ងៃទី​២៣​ខែសីហា នៅពេល​ព្រឹក​បេក្ខជន​ត្រូវ​ប្រឡង​ពីរ​វិញ្ញាសា គឺ​អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា រយៈពេល​៩០​នាទី​នៃ​មុខ​វិទ្យា​នីមួយៗ និង​បញ្ចប់​ដោយ​វិញ្ញាសា  គណិតវិទ្យា ដែល​ត្រូវ​ប្រឡង​រយៈពេល​២​ម៉ោង​កន្លះ នៅពេល​រសៀល​។

​សូមបញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​នេះ មាន​បេក្ខជន​សរុប​ចំនួន​៩៣.៧៥២​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទាប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ រីឯ​មណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ៕