​ចរចា​មិនត្រូវ​គ្នា កូន​គ្រែង​ឈាម មួយ​ឡាន ត្រូវ​បញ្ជូនទៅ​ស្នងការដ្ឋាន

ព្រះសីហនុ:
កូន​គ្រែង​ឈាម ជាច្រើន​បាវ ដែល​មេ​ឈ្មួញ ដឹក​តាម​រថយន្ត​មួយគ្រឿង ត្រូវបាន​ប៉ូលិស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​នគរបាល ស្រុក​ព្រៃនប់ បាន​ស្ទាក់​បង្ក្រាបបាន នៅ​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នេះ នៅត្រង់​ផ្លូវ​ចូល​កោះ​ខ្យង ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​កោះ​ខ្យង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ស្រុក​ព្រៃនប់ បាន​ខ្សឹប​ប្រាប់ថា ក្រោយពេល​បង្ក្រាប​ភ្លាម មាន​អ្នក​រត់ការ ដើម្បី​ដោះលែង​។ សេចក្តីរាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា ការចរចា​នោះ ត្រូវបាន​បរាជ័យ ព្រោះ​ករណី​បង្ក្រាប​បទល្មើស ជួញដូរ​កូន​គ្រែង​ឈាម​ខុសច្បាប់​នេះ បាន​បែកធ្លាយ ហើយ​ចុងបញ្ចប់ ក្រុម​សមត្ថកិច្ច បាន​បញ្ជូនបន្ត ទៅកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ចាត់ចែង​តាមផ្លូវ​ច្បាប់​៕N/t