រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

មានរឿងរ៉ាវជាច្រើនដែលមនុស្សស្រីចង់និយាយប្រាប់ទៅមិត្តប្រុសរបស់ពួកគេ ប៉ុន្តែវាហាក់បីដូចជាមិនសូវទំនងនឹងធ្វើទាល់តែសោះ។ ជាក់ស្តែងដូចជារឿងទាំង១០យ៉ាងខាងក្រោមនេះអីចឹង ដែលមនុស្សស្រីភាគច្រើនសុទ្ធតែចង់ឲ្យមិត្តប្រុសរបស់ពួកគេធ្វើ ប៉ុន្តែនាងមិនងាយនឹងនិយាយ។

១) មើលខ្សែភាពយន្តដែលនាងចូលចិត្ត៖ វាគឺជាខ្សែភាពយន្តដែលនាងមើលនៅពេលនាងមានសុខភាពល្អ ឈឺ ពេលព្រឹករងា និង ពេលខូចចិត្តជាដើម ដូច្នេះបុរសជាសង្សារត្រូវតែធ្វើតាមនាង។

រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

២) បង្ហាញសកម្មភាពស្និទ្ធស្នាលគ្នា៖ ត្រូវធ្វើជាបុរសដែលយកចិត្តទុកដាក់ និងស្និទ្ធស្នាល ហើយនៅក្បែរនាងឲ្យបានច្រើន រួមទាំងកាន់ដៃនាងដើរឆ្លងផ្លូវ ជាដើម។

រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

៣) ធ្វើឲ្យនាងភ្ញាក់ផ្អើល៖ នាងមិនមែនចង់ឲ្យនាក់ពួនចាំពញ្ញាក់នាងគ្រប់ពេលនោះទេ ប៉ុន្តែនាងចង់ឃើញអ្នកឆ្លៀតពេលបង្កើតពេលវេលាផ្អែមល្ហែមណាមួយជាមួយគ្នា ដែលខុសពីទម្លាប់ប្រចាំថ្ងៃ។

៤) ចង់ជួបឪពុកម្ដាយរបស់នាង៖ នាងចង់ឲ្យអ្នកស្រលាញ់នាងឲ្យបានគ្រប់គ្រាន់ រហូតដល់អ្នកចង់ជួបឪពុកម្ដាយរបស់នាងដោយខ្លួនឯងតែម្ដង។

៥) ណែនាំនាងឲ្យអ្នកដទៃស្គាល់៖ នាងចង់ឲ្យអ្នកណែនាំនាងឲ្យអ្នកដទៃ ដូចជាមិត្តភក្តិជាដើមបានដឹងថា នាងគឺជាមិត្តស្រីរបស់អ្នក ដោយគ្មានការលាក់បាំង។

៦) ជូនរបស់ផ្ទាល់ខ្លួនទៅនាង៖ នាងមិនត្រូវលុយរបស់អ្នកដើម្បីបញ្ជាក់ពីសេចក្ដីស្នេហាឡើយ តែនាងចង់ឲ្យអ្នកជូនកាដូ ឬរបស់ផ្ទាល់ខ្លួនណាមួយទៅនាង ឧទាហរណ៍ដូចជាការបង្កើត CD ចម្រៀង ដែលផ្ទុកទៅដោយបទចម្រៀងដែលនាងចូលចិត្តជាដើម។

៧) ទិញផ្កា ឬអាហារ រួចយកទៅឲ្យនាងនៅកន្លែងធ្វើការ៖ ផ្នែកដែលល្អបំផុតក្នុងរឿងស្នេហា គឺអារម្មណ៍ស្រលាញ់ ដូច្នេះអ្នកត្រូវបង្ហាញឲ្យនាងឃើញថាអ្នកតែងតែគិតពីនាង ដោយការទិញផ្កា ឬអាហារ រួចយកទៅឲ្យនាង នៅកន្លែងណាមួយជាដើម។

រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

៨) ស្ដាប់នាង៖ នៅពេលដែលនាងមានបញ្ហា នាងត្រូវការការយកចិត្តទុកដាក់របស់អ្នក ហើយនាងចង់ឲ្យអ្នកនៅជិតនាង នៅពេលនាងជួបទុក្ខលំបាក។ ជាងនេះទៅទៀត នាងគ្រាន់តែចង់ឲ្យអ្នកនៅក្បែរនាង ហើយស្ដាប់នាងអំពីរឿងអ្វីមួយតែប៉ុណ្ណោះ។

៩) ប្រាប់នាងពីទំនាក់ទំនងស្នេហាមួយនេះ៖ នាងស្អប់ការសួរអ្នកថា «តើស្នេហាមួយនេះអាចឈានដល់កម្រិតណា» ណាស់ ដូចដែលអ្នកមិនចង់ឆ្លើយតបចំពោះសំនួរដ៏ស្មុគស្មាញមួយនេះអីចឹង។ ដូច្នេះអ្នកត្រូវតែរៀបចំគម្រោងសម្រាប់ថ្ងៃអនាគតឲ្យហើយ។

១០) និយាយជាមួយនាងឲ្យបានច្រើន៖ លើកទូរសព្ទរបស់នាង ទោះបីជាអ្នកកំពុងមើលការប្រកួតបាល់ទាត់ក៏ដោយ។ ទូរសព្ទទៅនាងនៅពេលដែលមានរឿងអ្វីមួយរំលឹកអ្នកឲ្យនឹកដល់នាង។ ប្រាប់នាងអំពីរឿងអ្វីមួយដែលធ្វើឲ្យអ្នកធុញទ្រាន់ ឬចូលចិត្ត ឬប្រាប់នាងអំពីរឿងរ៉ាវដែលអ្នកបានឆ្លងកាត់នៅក្នុងថ្ងៃនេះជាដើម៕

រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ

ប្រភព៖ sabay

  • រឿង​១០យ៉ាង​ ​​​ដែល​មិត្ត​ស្រី​អ្នក​​តែង​ចង់​ឲ្យ​អ្នក​ធ្វើ តែ​នាង​មិន​​​និយាយ已关闭评论
  • 47 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ចំនេះដឹង
Tags: