Xabi Alonso ៖ Chicharito ជា​កីឡាករ​មួយ​រូប​សាក​សម​សម្រាប់​ Bayern Munich

ថ្មីនេះកីឡាករសញ្ជាតិអេស្ប៉ាញមួយរូបគឺកីឡាករ Xabi Alonso បានលើកឡើងថារូបគេចង់ឲ្យក្លឹប Bayern Mnich ពិចារណាក្នុងការទិញកីឡាករ Chicharito ពីក្លឹប Leverkusen ។

ដោយ Alonso បាននិយាយថា « គ្រប់សុទ្ធតែឃើញ Chicharito បានបង្ហាញទម្រង់យ៉ាងក្នុងរដូវកាលដំបូងនៅក្នុងក្របខណ្ឌ Bundesliga ជាមួយ Leverkusen ដូចនេះខ្ញុំជឿថាគេនឹងបន្តធ្វើបានកាន់តែល្អបន្តទៀតមិនខាន » ។

Alonso បន្តថា « ម្យ៉ាងទៀតលោក Carlos Ancelotti ធ្លាប់ធ្វើការជាមួយ Chicharito កាលនៅ Real Madrid ដូចនេះពួកគេទាំងប្រហែលជាងាយចុះសម្រុងគ្នា ដូចនេះខ្ញុំជឿថា Chicharito ជាកីឡាករមួយរូបសាកសមសម្រាប់ Bayern Munich » ។

គួររំលឹកថាកីឡាករ Chicahrito បានផ្លាស់ពី Man Utd មកចូលរួមជាមួយក្លឹប Leverkusen កាលពីរដូវកាលមុនក្នុងតម្លៃប្រមាណជា៧.៣លានផោន ហើយត្រឹមរដូវកាលដំបូងនៅ Leverkusen គេបានស៊ុតបញ្ចូលទីបាន២៦គ្រាប់ក្នុងការបង្ហាញខ្លួន៤០ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Xabi Alonso ៖ Chicharito ជា​កីឡាករ​មួយ​រូប​សាក​សម​សម្រាប់​ Bayern Munich已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:កីឡា
Tags: