ដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះ

6 Videos


ថ្វីត្បិតតែ ដួង ម៉ានិក មានផ្ទះមួយខ្នងផ្ទាល់ខ្លួនរស់នៅហើយក្តី តែក្តីស្រមៃរបស់នាងគឺចង់មានដីនិងផ្ទះជាច្រើនខ្នងបន្ថែមទៀត។ នៅប៉ុន្មានម៉ោងមុននេះ ដួង ម៉ានិក ទើបផ្តិតមេដៃទិញផ្ទះល្វែងមួយកន្លែងនៅម្តុំចោមចៅ ក្នុងបុរីពិភពថ្មី បើតាមគម្រោងមួយឆ្នាំទៀត ផ្ទះនោះនឹងក្លាយជាកម្មសិទ្ធរបស់នាងហើយ ។

ដួង ម៉ានិក បានឲ្យដឹងថា ប្រាក់ដែលនាងយកទៅទិញផ្ទះគឺជាប្រាក់ផ្ទាល់ខ្លួននាង ដែលបានខិតខំសន្សំតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ នាងប្រឹងធ្វើការងារទាំងយប់ទាំងថ្ងៃដើម្បីសន្សំប្រាក់ ទីបំផុតនាងបានទិញផ្ទះថ្មីមួយទៀត ទុកសម្រាប់ទៅថ្ងៃអនាគត ។

P9

ដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះ

ដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះ

ផ្ទះថ្មីដែល ដួង ម៉ានិក ទើបនិងទិញនេះគឺមានតំលៃប្រមាណ ៤ ម៉ឺនដុល្លារ នាងបានបង់ផ្ទះនោះជាងបីម៉ឺនហើយ នៅសល់ប៉ុន្មានគឺបង់រំលោះ យ៉ាងយូរឆ្នាំក្រោយផ្ទះនោះនឹងក្លាយជារបស់នាងយ៉ាងពិតប្រាកដហើយ ។

ដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះ

ដួង ម៉ានិក ពិតជាមិនធម្មតាមែន ទើបតែសង់ផ្ទះជូនម្តាយ នៅខេត្តបានមិនបានប៉ុន្មានផង ពេលនេះមានលុយទិញផ្ទះថ្មីទៀត ។ ដួង ម៉ានិក កំពុងមមាញឹកនៅក្នុងការថតរឿងថ្មីៗចំនួន៣រឿងជាប់គ្នា ដោយនាងទទួលបានតំលៃខ្លួនខ្ពស់គួរសមក្នុងការថតរឿងនិមួយៗ នាងសង្ឃឹមថានៅក្នុងឆ្នាំនេះការងារនាងកាន់តែល្អប្រសើរជាងមុន ៕ អាលីណា

ដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះ

  • ដួង ម៉ា​និក ទើប​ទិញ​ផ្ទះ​ថ្មី​ថ្ងៃនេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:សិល្បៈ