តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

6 Videos


តារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មសាន់ដេ អែនជី បានធ្វើពិធីឡើងផ្ទះ កាលពីថ្ងៃទី ១៦ កន្លងទៅ នៅបុរីពិភពថ្មីផ្លូវវេងស្រេង។ប៉ុន្តែពិធីឡើងផ្ទះរបស់តារាចម្រៀង អែនជី គេមិនសូវឃើញមិត្តភក្តិរួមអាជីព ចូលរួមប៉ុន្មានឡើយ ។

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

P9

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

មានអ្នកខ្លះនិយាយថា ក្រោយពីមានផ្ទះថ្មី តាមមើល អែនជី មានគម្រោងរៀបការហើយ ក៏មិនដឹង ! ! អែនជី បានធ្វើពិធីឡើងគេហដ្ឋានរបស់ខ្លួនទៅតាមប្រពៃណីខ្មែរដោយមានការនិមន្តព្រះសង្ឈ សូត្រមន្តនិងជប់លៀងនៅពេលល្ងាច ដើម្បីនាំសិរីសួស្តីនៅក្នុងគេហដ្ឋានថ្មីរបស់នាងដែលមានទីតាំងនៅ បុរីពិភពថ្មី។ប៉ុន្តែពិធីឡើងផ្ទះថ្មីរបស់ អេនជី មិនសូវមានតារាល្បីៗចូលរួមប៉ុន្មានឡើយ ។

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

មានមិត្តភក្តិសិល្បៈមួយចំនួនបានសរសើរ អែនជី ថា  ជាតារាចម្រៀងវ័យក្មេងសោះ តែមានលទ្ធភាពទិញផ្ទះនិងមានហាងរក សីុផ្ទាល់ខ្លួនថែមទៀត ប៉ុន្តែក៏មានអ្នកខ្លះគិតថាផ្ទះនេះជាការទិញរួមគ្នារវាង អែនជី និង គូស្នេហ៍ ។ តាមមើលក្រោយមានផ្ទះថ្មី អែនជី មានគម្រោងរៀបការផងក៏មិនដឹង។ ចុងក្រោយនេះ អែនជី មិនសូវមានសកម្មភាពសិល្បៈ និង បទចម្រៀងថ្មីៗប៉ុន្មានឡើយ ។ ប៉ុន្តែស្រីស្អាតរូបនេះមិនខ្វល់ដោយសារនាងមានហាងលក់សម្លៀកបំពាក់និងលក់ផលិតផលថែរក្សាសម្រស់ដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជន ។

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

ែអនជី ពិតជាមានសំណាង មិនត្រឹមរកបានគូស្នេហ៍ ដែលជាបុរសនៅលីវនិងមានវ័យក្មេងហើយថែមទាំងជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិផងដែរ ។ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍របស់គូស្នេហ៍មួយគូរនេះកាន់តែផ្អែមល្ហែមគួរឱ្យច្រណែន ៕

                                                                                          ចេនី

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !

តារាចម្រៀង អែនជី ឡើងផ្ទះស្ងាត់ៗ !