ឧបការី​រដ្ឋមន្ត្រី​​​អាមេរិក​ទទូច​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​អាដហុក​និង​​មន្ត្រី​គ.ជ.ប

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ទាំង​ឡាយ​ប្រឆាំង​នឹង​សកម្មជន​សិទ្ធិមនុស្ស​អង្គការ​អាដហុក (ADHOC) និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប។

លើស​ពី​នេះ លោក​ក៏​បាន​ទទូច​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ដោយ​ត្រឹមត្រូវ និង​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ការ​អំពាវនាវ​ទាំង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ពិសេស​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កក្កដា នៅ​ស្ថានទូត​អាមេរិក។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។