សាក្សី​រៀបរាប់​អំពី​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ​ជា​ឃាតករសម្លាប់លោក កែម ឡី

បន្ទាប់ពីការសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ នៅស្ថានីយប្រេងមួយកន្លែងក្នុងក្រុងភ្នំពេញ សាក្សីជាច្រើននាក់និយាយថា អឿត អាង បានដើរយ៉ាងលឿនតាមមហាវិថីម៉ៅសេទុងនិងមហាវិថីសុធារស ម្តងគ្រវីកាំភ្លើង ម្តងលាក់កាំភ្លើង ខណៈដែលម៉ូតូកាន់តែច្រើនដេញតាមពីក្រោយគាត់។ សាក្សីជាច្រើននាក់បាននិយាយថា អឿត អាង បានប្រឈមនឹងសន្តិសុខនិងនគរបាលបីលើក ប៉ុន្តែនៅតែរត់រហូតទៅដល់វត្តមួយ ដែលនៅទីនោះគាត់លែងគេចខ្លួនរួច ហើយត្រូវវាយហូរឈាមពីសំណាក់ក្រុមមនុស្ស ដែលគេជឿថា ពួកគេកំពុងដេញតាមចោរ។ ចាប់តាំងពីមរណភាពរបស់លោក កែម ឡី នៅព្រឹកថ្ងៃទី១០ខែកក្កដាមក សមត្ថកិច្ចបាននិយាយតិចតួចអំពីរយៈពេល៣០នាទី រវាងពេលកើតឡើងឃាតកម្មនិងការចាប់ខ្លួនជនសង្ស័យបាញ់សម្លាប់ ដែលបានប្រាប់ឈ្មោះរបស់ខ្លួនថា “ជួប សម្លាប់”។ ទោះជាយ៉ាងនេះក្តី សាក្សីនៅតាមបណ្តោយមហាវិថីទាំងពីរដែលមានមនុស្សអ៊ូអរបានរៀបរាប់អំពីការរត់គេចខ្លួនចម្ងាយ១,៥គីឡូម៉ែត្ររបស់ខ្មាន់កាំភ្លើង។ កម្មករ លី ឆូងសុខា ដែលបានមើលឃើញឧប្បត្តិហេតុនោះកើតឡើងពីការដ្ឋានសំណង់នៅម្ខាងផ្លូវបាននិយាយថា បន្ទាប់ពីការបាញ់ស្លាប់ ខ្មាន់កាំភ្លើងបានស្ទុះចេញពីហាងនៅស្ថានីយកាល់តិច និងបានចាប់ផ្តើមរត់តាមបណ្តោយផ្លូវម៉ៅសេទុង ដេញតាមដោយភ្ញៀវនិងអ្នកផ្សេងទៀត។ ឆូងសុខា បាននិយាយថា នៅពេលគាត់រត់ទៅហួសហាងកាហ្វេ ប្រោន ខុហ្វី (Brown Coffee) នៅចំពីក្រោយស្ថានីយនោះ ខ្មាន់កាំភ្លើងរូបនេះបានភ្ជង់អ្នកដំណើរឆ្លងកាត់ ជាការព្រមានកុំឲ្យចូលជិត។ […]

The post សាក្សី​រៀបរាប់​អំពី​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ​ជា​ឃាតករសម្លាប់លោក កែម ឡី appeared first on The Cambodia Daily.