តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​

6 Videos


សម្រាប់តារាស្រីថៃវ័យ ៣៤ ឆ្នាំ អ្នកនាង ជៈកៈចាន់ អៈគាំស៊ិរី (Jakajun Akumsiri) បានចាក់គ្រឹះក្លាយជាតារាឯកស្រីរបស់ប៉ុស្តិ៍លេខ ៧ ហើយក្នុងពេលនេះដែរ រឿង «ព្រហ្មលិខិតឬស្យា» (Likit Rissaya) ដែលកំពុងចាក់បញ្ចាំងនៅប៉ុស្តិ៍ ៧ ក៏ជារឿងដែលអ្នកនាង ជៈកៈចាន់ សម្តែងជាតួឯកស្រី ចាប់ដៃគូសម្តែងជាមួយលោក អេស កាន់តៈផុង (Es Kantapong)។

តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​

P9

តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​

ក្រៅពីនេះ អ្នកនាង ជៈកៈចាន់ ក៏ជាតួឯកស្រីក្នុងរឿង «ស្ទាំងពិឃាជ» (Yeow Ratikarn) និង តួស្រីក្នុងរឿង «មឈូសមនុស្សរស់» (Susaan Khon Bhen)។ កន្លងមកនេះ ទស្សនិកជនទទួលស្គាល់ថា សម្រស់របស់អ្នកនាង ជៈកៈចាន់ គឺស្រស់ស្អាត ស័ក្តិសមទទួលបានតំណែងជាតារាឯកស្រី ប៉ុន្តែក្រៅពីសម្រស់ អ្នកនាងក៏មានទឹកចិត្តតស៊ូខ្លាំងក្លាយណាស់ដែរ ទោះបីជាអ្នកនាងជួបរឿងមិនល្អជាច្រើនក៏ដោយ។

តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​
គួរបញ្ជាក់ផងដែរថា អ្នកនាង ជៈកៈចាន់ ជាតារាស្រីដែលជួបរឿងស៊យញឹក ដោយការពីប៉ុន្មានឆ្នាំមុន ព្រោះតែជួយកូនឆ្កែកុំឱ្យត្រូវរថយន្តបុក ខំរត់ទៅជួយយកចេញ តែកូនឆ្កែខ្លាចក៏ត្រឡប់ជាខាំនាងធ្វើឱ្យត្រូវដេរជាច្រើនថ្នេរ។ មិនបានប៉ុន្មានឆ្នាំផង គ្រោះមួយទៀតចូលមក ដោយខ្សែភ្លើងនៅកន្លែងថតធ្លាក់មកប៉ះផ្ទៃមុខស្ទើរតែធ្វើឱ្យអ្នកនាងខូចសម្រស់ តែក៏សំណាងមិនមានរឿងធ្ងន់ធ្ងរ។

តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​
លើសពីនេះក្នុងឆ្នាំដដែរនោះ អ្នកនាង ជៈកៈចាន់ បានខ្យល់គរដួលសន្លប់នៅកន្លែងថត ធ្វើឱ្យមិត្តរួមការងារត្រូវឆោឡោស្ទុះមកជួយគ្រប់គ្នា ដើម្បីបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្ទើរតែមិនទាន់ពេល។ បើតាមក្រុមគ្រួសាររបស់អ្នកនាងបានប្រាប់ អ្នកនាង ជៈកៈចាន់ ឈឺជាច្រើនថ្ងៃមកហើយ តែនៅតែខំទៅធ្វើឱ្យការរហូតធ្វើឱ្យអស់កម្លាំងដួលទាំងជំហរនៅកន្លែងការងារ។

តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​
នេះបានចំជាតារាស្រីដែលលះបង់ដើម្បីការងារខ្ពស់ពិតមែន ហើយស៊ូហត់ស្លាប់ក៏មិនព្រមឱ្យមិត្តរួមការងារមានបញ្ហាដោយសារខ្លួន បើនិយាយពីកម្លាំងចិត្តរបស់នាងគឺពិតជាខ្លាំងក្លា និង គួរឱ្យសរសើរខ្លាំងណាស់៕ ខេរី (ប្រភព៖ អឹមថៃ)

តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​តួឯក​ស្រី​រឿង «​ព្រហ្ម​លិខិត​ឬ​ស្យា​» ជួប​រឿង​ស៊យ​ផ្ទួនៗ​