សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​

6 Videos


តារាសំដែង សុខ សោម៉ាវត្តី បន្ទាប់ពី បានបែកបាក់និងលែងលះជាមួយ ស្វាមី រួចមក រូបនាង ហាក់រងនូវពាក្យចចាមអារ៉ាមនិងរឿងជាច្រើនឥតល្ហែដែលមិនខុសអ្វីទៅនឹងពាក្យចាស់លោកតែងពោលថាមេម៉ាយច្រើនតែចំណាយមាត់គេនោះឡើយ ។

កន្លងទៅថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានរងសំពាធយ៉ាងខ្លាំង នៅពេលរូបនាងបង្ហោះរូប ថតនាង ជាមួយនឹង តារាប្រុសរូបសង្ហា លោក អ៊ែត វីន បែបស្និទ្ធស្នាលគ្នា។ ជាពិសេស អ្នកគាំទ្រមួយ ចំនួនបានយល់ច្រឡំថា រូបនាង និងតារាប្រុសនោះ ជាគូស្នេហ៍ ព្រោះបង្ហាញកាយវិការផ្អែមល្ហែម ហើយ ថែមអ្នកខ្លះនិយាយថា ជាគូដណ្តឹងនឹងគ្នាទៀតផង ។

P9

សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​

សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​

ព្រោះតែរងនូវពាក្យចចាមអារ៉ាមទាំងនេះហើយទើបធ្វើឲ្យតារាស្រីកូនមួយនាងមានការធុញ ទ្រាន់និងនឹកហួសចិត្ត ពេលលឺគេថា រូបនាងមានទំនាក់ទំនងស្នេហាជាមួយ និង តារាដូចគ្នាដែល តាមការពិតគឺ រូបនាងគ្រាន់តែថតសំដែងក្នុងរឿងថ្មីជាមួយនឹងលោកអ៊ែត វីន ហើយ ក៏បង្ហោះរូបលេង ជាធម្មតា ។

សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​

ជាមួយនិងការមិនចង់ឲ្យអ្នកគាំទ្រ មានការយល់ច្រឡំ និងគិតខុស លើរូបនាងតទៅទៀត ទើប ប៉ុន្មានថ្ងៃមុននេះ នាងក៏បានបង្ហោះសារមួយ ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាមបញ្ជាក់ច្បាស់ ថា៖ « ចាប់ពីថ្ងៃនេះទៅ និងមានតែរូបថតម្នាក់ឯង និងមិត្តភក្តិស្រីស្រីប៉ុណ្ណោះ អរគុណជំរាបលា» ។

សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​

អ្នកនាង សុខ សោម៉ាវត្តី តែងបានបកស្រាយថា រហូតមកដល់ពេលនេះ អ្នកនាងមិនមាន ម្ចាស់បេះដូងទេ ពោលគឺអ្នកនាងបិទបេះដូងសិន ទុកពេលធ្វើការឲ្យបានច្រើន ហើយសល់ពេលទំនេរ ពីការងារគឺទៅបំពេញកាតព្វកិច្ច ជាម្តាយ សម្រាប់កូនស្រីបណ្តូលចិត្ត ។

សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​

ជួបសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន នៅក្នុងពិធីក្រុងពាលីរឿង «សួស្តីលោកគ្រូកំលោះ» អ្នកនាងសុខ សោម៉ាវត្តី បានប្រាប់ឲ្យដឹងថាចាប់តាំងពីអ្នកនាងលែងលះជាមួយអតីតស្វាមីមកគឺអ្នកនាង មិនទាន់មាន ម្ចាស់បេះដូង ឫក៏គូកំណាន់ចិត្តអ្វីឡើយ ពោលគឺមួយរយៈនេះ អ្នកនាងជាប់រវល់ជាមួយ ការងារច្រើនគ្មានពេលទំនេរទេ ។

សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​

ពិធីការិនី និងជាតារាសម្តែងស្រី ដែលកំពុងតែឈរលើ លំដាប់កំពូលលេចមុខ ក្នុងការសម្តែងរឿងបន្តកន្ទុយរូបនេះ បានប្រាប់ឲ្យដឹងថា « នៅពេលនេះខ្ញុំមិនទាន់ ចង់គិតពីរឿងសាងស្នេហាថ្មីទេ ពោលគឺខ្ញុំសូមបិទបេះដូងសិន ដោយឡែកបុរសម្នាក់ ដែលទស្សនិកជនធ្លាប់បានឃើញថា ទៅណាមកណាជាមួយ ខ្ញុំជាញឹកញាប់នោះ គឺគ្រាន់តែជាមិត្តភក្តិ គ្មានអីលើសនេះទេ ដោយសារតែកន្លងមកខ្ញុំ ហាក់រវល់ការងារច្រើន មិនសូវមានពេល នៅជាមួយកូន ហេតុដូច្នេះពេលវេលា ដែលទំនេរគឺខ្ញុំចង់ទុក ពេលសម្រាប់កូនច្រើន » ៕ ដេវីត

សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​សុខ សោ​ម៉ា​វ​ត្តី ក្លាយជា​មេម៉ាយ​ចំណាយ​មាត់​គេ​