AFF U16៖ កម្ពុជា​នាំមុខ​ទី​ម័​រ​ខាងកើត ១-០ នៅ​តង់​ទីមួយ​ និពន្ធដោយ : ថ្មីៗ       July-19-2016, 7:15 pm         323

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFF U16៖ កម្ពុជា​នាំមុខ​ទី​ម័​រ​ខាងកើត ១-០ នៅ​តង់​ទីមួយ​​ប្រធាន​ក្រុម យ៉ើ សា​ហ្វី បាន​ស៊ុត​ប៉េ​ណា​ល់​ទី​នៅ​នាទី ទី​៦ ដើម្បី​នាំ​ឲ្យ U16 កម្ពុជា​នាំមុខ​ភ្ញៀវ​ទី​ម័​រ​ខាងកើត ១-០ នៅ​តង់​ទីមួយ​សម្រាប់​ការប្រកួត​ចុងក្រោយ​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U16 Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​សម្រាប់​ការប្រកួត​នេះ គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Inouie Kazunori បាន​ផ្លាស់ប្តូរ​ជម្រើស​ដំបូង​តែ​ពីរ​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​សមាសភាព​ដែល​បាន​ប្រកួត​ចាញ់​ថៃ ៦-០ កាលពី​ចុង​សប្តាហ៍​កន្លងមក​។ ស្វែង សំណាង មាន​តំណែង​ជា​អ្នកចាំទី​ជំនួស គង់ រ៉ា​ហ្វា​ត់ ដែលមាន​បញ្ហា​របួស និង​ដៃ​ទី​ពីរ ហ៊ុល គឹម ហ៊ុយ ខណៈ​ខ្សែបម្រើ ម៉ៅ ពិសិដ្ឋ លេង​ក្នុង​តំណែង​របស់ សៀន សុភ​ត្រា​។​

​ជម្រើស​ដំបូង​កម្ពុជា​៖
ស្វែង សំណាង (​អ្នកចាំទី​), យ៉ើ សា​ហ្វី (​ប្រធាន​ក្រុម​), ឡុង ម៉េង​ហាវ​, ឈឿង វី​ស៊ី​នុ​, សៀង ច​ន្ធា​, សាន គឹម​ហេង​, ស៊ិន កក្កដា​, ទុន សុំ​ឆៃ​, ហេង ទីណា​, ទៀត គឹម​ហេង​, ម៉ៅ ពិសិដ្ឋ​។​

​កីឡាករ​បម្រុង​៖ សឿត ណា​វ៉ា​, ទេស សម្បត្តិ​, ផា​ច សុ​ផា​វីឡា​, ទូច គឹម​ឆាយ​, សេត ម៉ាន់​ស៊ូ​ត​, តាន់ រិទ្ធី​វី​វឌ្ឍន៍​, , យ៉េត ចិ​ត្រា​, គង់ ចាន់​សិរិ​សា​, សៀន សុភ​ត្រា​, រ័ត្ន ប៊ុន​នូ ,​ហ៊ុល គឹម​ហ៊ុយ​, គង់ រ៉ា​ហ្វា​ត់ (​របួស​)៕