ប៉ា​គី​ស្ថាន​៖ ជនល្មើស​ថា​ខ្លួន​មាន​មោទកភាព​ចំពោះ​ការសម្លាប់​ប្អូនស្រី​ដែលជា​តារា​ស៊ិ​ច​ស៊ី​ និពន្ធដោយ : ធីតា       July-19-2016, 8:39 pm         340

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉ា​គី​ស្ថាន​៖ ជនល្មើស​ថា​ខ្លួន​មាន​មោទកភាព​ចំពោះ​ការសម្លាប់​ប្អូនស្រី​ដែលជា​តារា​ស៊ិ​ច​ស៊ី​​នាង Qandeel Baloch ដែលមាន​រហស្សនាម​ថា​ជា Kim Kardashian នៅ​ប៉ា​គី​ស្ថាន ត្រូវបាន​បងប្រុស​សម្លាប់​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ដោយសារតែ​នាង​បាន​បង្ហោះ​រូបថត​សិច​ស៊ី​ឥតឈប់ឈរ​នៅលើ​បណ្តាញ​សង្គម Facebook ។​

​បងប្រុស​ដែល​សុខចិត្ត​ក្លាយទៅជា​ឃាតក​សម្លាប់​ប្អូនស្រី​របស់ខ្លួន​បាន​អះអាងថា ដើម្បី​ហាមឃាត់​នាង​មិន​ឲ្យ​បំផ្លាញ​កិត្តិយស​គ្រួសារ គាត់​មិន​សោកស្តាយ​នូវ​អ្វីដែល​គាត់​បានធ្វើ​ទេ ព្រោះថា​ទង្វើ​របស់​នាង​គឺជា​រឿង​មិនអាច​អធ្យាស្រ័យ​ឲ្យ​បានឡើយ​។​

​ជនល្មើស​ឈ្មោះ Waseem Baloch បាន​អះអាង​ខ្លួន​មាន​មោទកភាព​ចំពោះ​ទង្វើ​ដែល​ខ្លួន​ធ្វើ ពីព្រោះ​គេ​យល់ថា Qandeel បានធ្វើ​ឲ្យ​កិត្តិយស​គ្រួសា​អាប់ឱន​ដោយសារតែ​រូបភាព​ស៊ិ​ច​ស៊ី​។​

​ជនរងគ្រោះ​វ័យ ២០ ប្លាយ​ឆ្នាំ​តែងតែ​បង្ហោះ​រូបថត​ក្រោមរូបភាព​ទាក់ទាញ បន្ទាប់ពី​តុបតែង​ខ្លួន​យ៉ាង​ស្អាត ធ្វើ​សក់ ផាត់មុខ និង​ជួនកាល​ស្លៀកពាក់​មិន​សមរម្យ​។ ការតុបតែង​ខ្លួន​រប​ស់​នាង​ត្រូវ​ជនជាតិ​ប៉ា​គី​ស្ថាន​ដែលជា​អ្នក​អភិរក្សនិយម​យល់ឃើញថា ជា​ទង្វើ​ដ៏​អាស្រូវ​។ ប៉ុន្តែ ទន្ទឹមនឹងនោះ ក៏មាន​អ្នកគាំទ្រ និង​សរសើរ​នាង​ចំពោះ​របៀប​នៃ​ការតុបតែង​ខ្លួន​របស់​នាង​ផងដែរ​។​

ប៉ា​គី​ស្ថាន​៖ ជនល្មើស​ថា​ខ្លួន​មាន​មោទកភាព​ចំពោះ​ការសម្លាប់​ប្អូនស្រី​ដែលជា​តារា​ស៊ិ​ច​ស៊ី​ និពន្ធដោយ : ធីតា       July-19-2016,  8:39 pm         340

​ជា​រៀងរាល់ឆ្នាំ មាន​ស្ត្រី​រាប់រយ​នាក់​នៅក្នុង​ប្រទេស​នេះ​ត្រូវបាន​សម្លាប់​ដោយ​សាច់ញាតិ​របស់ខ្លួន ក្រោម​ហេតុផល​ថា ពួកនាង​បានធ្វើ​ឲ្យ​កិត្តិយស​គ្រួសារ​អាប់ឱន​។ ជារឿយៗ ជនដៃដល់​តែងតែ​រួច​ផុតពី​សំណាញ់​ច្បាប់ ដោយហេតុថា បទបញ្ញត្តិ​ដ៏​ចម្រូងចម្រាស់​នៃ​ច្បាប់​របស់​អ៊ីស្លាម​អនុញ្ញាត​ឲ្យ​គ្រួសារ​ជនរងគ្រោះ​លើកលែងទោស​ឲ្យ​ឃាតក​ជា​សាច់ញាតិ ហើយ​សាច់ញាតិ​នេះ​តែងតែ​ប្រើ​ប្រាក់​សងជំងឺចិត្ត​មក​ដោះដូរ ដើម្បី​ទទួលបាន​ការលើកលែង​ទោស​នេះ​៕

ប្រភព​៖ Paris Match