ស្ត្រីក្រីក្រម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវ

6 Videos


ស្ត្រីក្នុងគ្រួសារក្រីក្រម្នាក់ ឆ្លងទន្លេលើចិញ្ចើមផ្លូវ នៅពេលឈឺពោះហើយកំពុងធ្វើដំណើរទៅពេទ្យ ។ ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ នេះ ស្ថិត នៅក្នុងភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ស្ត្រីក្រីក្រម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវ

P9

ស្ត្រីក្រីក្រម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវ

បន្ទាប់ពីទទូលបានពត៌មានពីប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី បានចុះអន្តរាគមន៍ ជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ទាំងកូននិងម្តាយ ។ លោក វេជ្ជបណ្ឌិត ហ៊ីង ផានសុគន្ធា នាយកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ឈុំ សំអាត អាយុ ៣៧ ឆ្នាំ ប្តីមិននៅផ្ទះ និង ជា គ្រួសារ ក្រីក្រ ។

ស្ត្រីក្រីក្រម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវ

ឥឡូវនេះស្ត្រីខាងលើបានរួចផុតពីគ្រោះថ្នាក់ហើយ ដោយក្រុមគ្រូពេទ្យយកចិត្តទុកដាក់ មើលថែទាំ ដោយមិនគិតកំរៃសេវាអ្វីនោះទេ ។ ពេលនេះស្ត្រីរូបនោះកំពុងដេកសម្រាកក្នុងមន្ទីរពេទ្យក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ ៕

                                                                                                        សុថាត់