ធ្លាក់​រថយន្ត​ពីទូក-ដ ចូល​ទឹកទន្លេ​ នៅ​ស្រុក​ស្អាង ​ស្លាប់​បុរស​ម្នាក់​

6 Videos


មានករណីថ្មីមួយទៀត នៅក្នុងភូមិសាស្ត្រស្រុកស្អាង ពាក់ព័ន្ធទៅនឹងទូកចម្លងឆ្លងកាត់ទន្លេបាសាក់ បណ្តាលឲ្យរថយន្ត ១ គ្រឿងទៀតធ្លាក់ចូលទឹកទន្លេកាលពីរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចកំពងដរកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

ធ្លាក់​រថយន្ត​ពីទូក-ដ ចូល​ទឹកទន្លេ​ នៅ​ស្រុក​ស្អាង ​ស្លាប់​បុរស​ម្នាក់​

P9

ធ្លាក់​រថយន្ត​ពីទូក-ដ ចូល​ទឹកទន្លេ​ នៅ​ស្រុក​ស្អាង ​ស្លាប់​បុរស​ម្នាក់​

រថយន្តដែលជួបគ្រោះថ្នាក់ជាប្រភេទរថយន្តម៉ាក តាកូម៉ា ពាក់ស្លាកលេខ 2M-6152 តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់គឺឆ្លងពីត្រើយខាងកើត ឆ្លងមកខាងលិច ពេលចុះទូកដរ ច្រឡំជាន់ហ្គា ស្មានថា ជាហ្វ្រាំង ក៏រអិលធ្លាក់ទឹកតែ ម្តង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។

ធ្លាក់​រថយន្ត​ពីទូក-ដ ចូល​ទឹកទន្លេ​ នៅ​ស្រុក​ស្អាង ​ស្លាប់​បុរស​ម្នាក់​

ជនរងគ្រោះ និង រថយន្តត្រូវបានគេស្រង់យកមកលើគោកវិញ ក្រោយពីធ្លាក់ទន្លេបាន ១ ម៉ោង ចំណែកសាកសពគេមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ៕

                                                                                                សុថាត់

ធ្លាក់​រថយន្ត​ពីទូក-ដ ចូល​ទឹកទន្លេ​ នៅ​ស្រុក​ស្អាង ​ស្លាប់​បុរស​ម្នាក់​