AirAsia ឈ្នះ​ពាន​រង្វាន់ ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃទាប​ល្អ​បំផុត​លើលោក

AirAsia ត្រូវបានប្រសិទ្ធនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើពិភពលោកជាលើកទី៨ជាប់ៗគ្នា នៅក្នុងពិធីប្រគល់ពានរង្វាន់ 2016 Skytrax World Airline Awards នៅ Farnborough International Airshow ចក្រភពអង់គ្លេស។

មិនតែប៉ុណ្ណោះAirAsia ថែមទាំងទទួលបានពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតនៅអាស៊ី ខណៈដែល AirAsia X ទទួលបានពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើពិភពលោកដែលមានកន្លែងអង្គុយល្អជាងគេ និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើពិភពលោកដែលមានកៅអីអង្គុយល្អជាងគេជាលើកទី៤ជាប់ៗគ្នា។

AirAsia ឈ្នះ​ពាន​រង្វាន់ ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃទាប​ល្អ​បំផុត​លើលោក

ចំណុចគោលសកលនៃឧត្តមភាពអាការចរណ៍ដែលបានធ្វើការស្ទង់មតិទៅលើអតិថិជនជាង ១៩ លាននាក់ទូទាំងពិភពលោក ដែលមាន១០៤ សញ្ជាតិ ធ្វើការវាស់ស្ទង់តាមរយៈសូចនាករសំខាន់ៗចំនួន៤១ ពីផលិតផល និងសេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។

លោក Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិ លោកស្រី Aireen Omar នាយកប្រតិបត្តិ AirAsia Berhad (ម៉ាឡេស៊ី) និងលោក Tassapon Bijleveld នាយកប្រតិបត្តិ Thai AirAsia រួមជាមួយនាយកប្រតិបត្តិប្រចាំសាខាមកពី AirAsia Group ដទៃទៀតបានអញ្ជើញចូលរួមក្នុងពិធីទទួលពានរង្វាន់នៅ Farnborough International Airshow។

ក្នុងនាម AirAsia X, លោកស្រី Tan Sri Rafidah Aziz ដែលជានាយិកា AirAsia X Berhad ក៏បានបង្ហាញវត្តមានផងដែរ  ខណៈដែលលោក Kamarudin Meranun ប្រធានក្រុមនាយកប្រតិបត្តិ AirAsia X Group ដែលមិនអាចអញ្ជើញចូលរួមបានមានប្រសាសន៍ថា “AirAsia X តែងតែធ្វើឱ្យកន្លែងអង្គុយមានលក្ខណៈកាន់តែប្រសើរ ហើយពានរង្វាន់ទាំងនេះបានបង្ហាញថាសេវាកម្មរបស់យើងមិនត្រឹមតែល្អផ្តាច់គេប៉ុណ្ណោះទេ តែក៏ដូចគ្នានឹងក្រុមហ៊ុនដឹកជញ្ជូនដែលផ្តល់សេវាកម្មពេញលេញផងដែរ។”

AirAsia គឺជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបធំជាងគេនៅអាស៊ីទាំងអ្នកដំណើរដែលបានដឹកជញ្ជូន និងចំនួនយន្តហោះ។ ក្រុមហ៊ុននេះក៏រួមបញ្ចូលទាំងសាខាដែលធ្វើប្រតិបត្តិការរយៈចម្ងាយជិតដូចជា AirAsia Berhad (airline code AK), Indonesia AirAsia (QZ), Thai AirAsia (FD), Philippines AirAsia (Z2) and AirAsia India (I5), and long-haul affiliates AirAsia X (D7), Thai AirAsia X (XJ) និង Indonesia AirAsia X (XT)។

ជាក្រុមហ៊ុនត្រួសត្រាយមួយលើវិស័យអាកាសចរណ៍ និងបច្ចេកវិទ្យា AirAsia ដែលផ្តល់ជូននូវផលិតផលប្រកបដោយការច្នៃប្រឌិតដ៏សម្បូរបែបរួមមាន កម្មវិធីសម្រាប់ទូរសព្ទ ជម្រើសនៃការធ្វើសេវាកម្មដោយខ្លួនឯង ការប្រើ wifi ពេលកំពុងធ្វើដំណើរ ប្រព័ន្ធព័ត៌មានមគ្គុទេសក៍សម្រាប់ការធ្វើដំណើរ កាហ្វេដ៏មានឱជារស អាហារដ៏ឆ្ងាញ់ពិសាពេលកំពុងធ្វើដំណើរ ការទិញផលិតផលរួចពន្ធ រួមជាមួយសេវាកម្ម Premium Flex និង Fly-Thru។

AirAsia ធ្វើប្រតិបត្តិការដោយប្រើយន្តហោះប្រភេទ Airbus A320 ដែលថ្មីចុងក្រោយបំផុតមួយនៅលើពិភពលោក ដោយមានអាយុកាលជាមធ្យម ៣ ឆ្នាំនៅគ្រប់សាខា ជាមួយនឹងការកុម្ម៉ង់ទិញ Airbus A320neoជាក់លាក់ជាង ៣០០ គ្រឿងដែលនឹងមកដល់នៅឆ្នាំ ២០២៨។ លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានគម្រោងពង្រីកផ្លូវហោះហើរដែលខ្លួនកំពុងមានស្រាប់ជាង ១០០ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ថែមដោយទិសដៅផ្សេងទៀតដែលគ្រោងនឹងពង្រីកពាសពេញតំបន់អាស៊ាន និងតំបន់សំខាន់ៗផ្សេងៗទៀត។

សូមតាមដានព័ត៌មានថ្មីៗអំពី AirAsia និង AirAsia X តាមរយៈ Faceobok (facebook.com/AirAsia) និង Twitter (twitter.com./AirAsia)៕

ប្រភព៖ sabay

  • AirAsia ឈ្នះ​ពាន​រង្វាន់ ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃទាប​ល្អ​បំផុត​លើលោក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: