EU ជំរុញ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​គ្រប់ភាគី​ចូល​តុ​ពិភាក្សា និពន្ធដោយ : រ៉ឹម ភារី       July-19-2016, 10:12 pm         169

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132EU ជំរុញ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​គ្រប់ភាគី​ចូល​តុ​ពិភាក្សាភ្នំពេញ៖ លោក  ច​ច អេ​ដ​ហ្គា បាន​ជំរុញ​ឲ្យ​អ្នកនយោបាយ​គ្រប់ភាគី អង្គុយ​ពិភាក្សាគ្នា ដើម្បី​រក​ដំណោះស្រាយ។  ការ​ថ្លែង​បែបនេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅឯ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា  នៅ​ល្ងាច​ថ្ងៃទី១៩ ខែកក្កដា​នេះ។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា លោក ច​ច អេ​ដ​ហ្គា(George EDGAR)  មានការ បារម្ភ​យ៉ាងខ្លាំង ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន បន្ទាប់ពី​មានការ​ចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាងរាស្ត្រ​បក្សប្រឆាំង មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ​ថ្លែងថា៖«យើង​សង្ឃឹមថា ក្តីបារម្ភ​របស់​សហភាព​អឺរ៉ុប នឹងមាន​ការពិចារណា​ល្អប្រសើរ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ក៏​ចង់​ជួយ​ជំរុញ​ឲ្យ​គ្រប់ភាគី​នយោបាយ​ទាំងអស់​ អង្គុយ​រួមគ្នា​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ ដោយ​ស្មើភាព សន្តិវិធី សេរី និង​គ្មាន​ការបំភិតបំភ័យ»។

សហភាព​អឺរ៉ុប ចង់ឃើញ​គណបក្សនយោបាយ​គ្រប់ភាគី និង​សង្គម​ស៊ីវិល សហការគ្នា និង​ពិភាក្សាគ្នា ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ។ នេះ​ជា​បញ្ជាក់ បន្ថែម​របស់ លោក ច​ច អេ​ដ​ហ្គា៕