បឹង​អូរ​តុំ​ និង​រឿង​ប្លែក​ៗ​គួរ​អោយ​ចាប់​អារម្មណ៍

បឹង​អូរ​តុំ​ និង​រឿង​ប្លែក​ៗ​គួរ​អោយ​ចាប់​អារម្មណ៍

 

ប្រិយមិត្ត​ធ្លាប់​បាន​ស្គាល់​បឹង​ដ៏​ធំ​មួយ​នេះ​អត់? វា​បាន​រីង​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ​ពេលនោះ​ មនុស្ស​ជាច្រើន​សម្រុក​នាំគ្នា​មក​ចាប់​ត្រី​ទៅ​លក់​បាន​ប្រាក់​រាប់​លាន​រៀល។

 
បឹង​អូរ​តុំ​ និង​រឿង​ប្លែក​ៗ​គួរ​អោយ​ចាប់​អារម្មណ៍

 

អ្នកដំណើរ​ជាច្រើន​បាន​ឆ្លងកាត់​បឹង​អូ​តុំ​ជា​រៀងរាល់ថ្ងៃ​ ប៉ុន្តែ​ពួកគេ​ពុំ​សូវ​បាន​ដឹង​ថា​ បឹង​ដ៏​ស្រស់​ស្អាត​មួយ​នេះ​មាន​ប្រវត្តិ​រឿងរ៉ាវ​ប្លែកៗ គួរអោយ​ចាប់​អារម្មណ៍​យ៉ាងណា​នោះទេ។

 

ស្ថិតនៅ​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​រួម​ខេត្ត​តាកែវ​បើ​យើង​ធ្វើដំណើរ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​ខាងកើត​ផ្សារ​តាកែវ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង រយៈពេល​ប្រហែល ១៥នាទី​ក្រោយមក​នឹង​បាន​ទៅដល់​បឹង​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​មួយ ​ដែល​លាតសន្ធឹង​តាំងពី​ខាងជើង​ផ្សារ​ព្រៃ​សណ្ដែក​រហួត​ដល់​បឹង​ខាងកើត​ទី​រួម​ខេត្ត​តាកែវ។

 

ជួប​ជាមួយ ​Sabayលោកតា ​ម៉ាង ទឹម អាយុ ៨៥ឆ្នាំ​ នៅ​ភូមិ​កន្ទួត​ជាប់​បឹង​ខាងលើ​បាន​រៀបរាប់​ថា​កាលពី​គាត់​នៅ​ក្មេងៗ​​បឹង​ដ៏​ធំ​នេះ​ មាន​ជម្រៅ​ជ្រៅ ​និង​មាន​ព្រៃ​ក្រាស់​មិនសូវ​មាន​មនុស្ស​ហ៊ាន​ចូល​ទេ។ ហើយ​សម័យ​នោះ​ខែប្រាំង​អ្នកដំណើរ​ឆ្លងកាត់​ទីនេះ​ ត្រូវ​ដើរ​តាម​ព្រៃរបោះ​មាន​ដើមឈើ​តូច-ធំ​ដុះ​ស្អេកស្កះ​អម​សងខាង​ដង​ផ្លូវ​ ដែល​សំបូរ​ដោយ​សត្វព្រៃ​ច្រើន​ប្រភេទ​ណាស់​រួម​ទាំង​បក្សាបក្សី ល្មូន ជ្រូកព្រៃ ​រហូតដល់​ខ្លារខិន​ក៏​មាន។

 
បឹង​អូរ​តុំ​ និង​រឿង​ប្លែក​ៗ​គួរ​អោយ​ចាប់​អារម្មណ៍

 

ក្រោយមក​ក្នុង​សម័យ​អាណានិគម​បារាំង​ពួកគេ​បាន​លើក​ទំនប់​ពីរ​ឆ្លងកាត់​បឹង​នេះ​ហៅថា​ទំនប់​អូ​តុំ និង​ទំនប់​ដង​ខ្ញម​ដើម្បី​ទប់ទឹក​ប្រើប្រាស់។ បន្ទាប់ពី​មាន​ទំនប់​ទាំងពីរ​ព្រៃ​ដ៏​ក្រាស់​នេះ​ក៏​ចាប់ផ្ដើម​បាត់បង់​​បន្តិច​ម្ដង​ៗ។ ក្រៅពី​សំបូរ​សត្វព្រៃ បឹង​នេះ​ក៏​សម្បូរ​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​ជាពិសេស​ត្រី​ខ្ជឹង។

 

ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្ត​ថា៖ “នៅ​ភូមិ​កន្ទួត​ឃុំ​ស្រ​ង៉ែ​មាន​បុរស​នេសាទ​ម្នាក់​ស្លាប់​ដោយសារ​ត្រី​ខ្ជឹង​នេះ​ក្នុង​ឆ្នាំ ១៩៥០ …..គ្រា​ដែល​បុរស​រូប​នោះ​លូក​រន្ធ​នៅ​តាម​គល់រាំង​ធំ​ៗ ​ប្រប​ទំនប់​មាត់បឹង​នេះ​​បាន​ត្រី​ខ្ជឹង​រៀងរាល់ថ្ងៃ។ ជា​អកុសល​ថ្ងៃមួយ​គាត់​ទៅ​តែ​ម្នាក់ឯង ​ដើម្បី​ចាប់​ត្រី​តាម​រន្ធ​ឈើ​ដូច​រាល់ដង។ គាត់​មុជទឹក​ចាប់​ត្រី​តាម​រន្ធ​បត់បែន​ច្រើនពេក​លុះ​ដក​ដៃ​មកវិញ​ទាក់​កែងដៃ​ក្នុង​រន្ធ​ធ្វើ​អោយ​គាត់​ភ័យ​ស្លន់ស្លោ​ពេក​បណ្ដាល​អោយ​ឈ្លក់​ទឹក​ដាច់ខ្យល់​ស្លាប់​ពេលនោះ​ទៅ។

 

ក្រៅពី​ជា​ជង្រុក​ត្រី​តូចធំ​គ្រប់​ប្រភេទ​បឹង​ដ៏​ធំ​នេះ​ក្លាយ​​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​ជិត​មួយ​ពាន់​ហិច​តា​បម្រើ​អោយ​ប្រជាកសិករ​រស់នៅ​តំបន់​ជុំវិញ​ទីនោះ។

 
បឹង​អូរ​តុំ​ និង​រឿង​ប្លែក​ៗ​គួរ​អោយ​ចាប់​អារម្មណ៍
 

បឹង​អូរ​តុំ​ និង​រឿង​ប្លែក​ៗ​គួរ​អោយ​ចាប់​អារម្មណ៍
 

បឹង​អូរ​តុំ​ និង​រឿង​ប្លែក​ៗ​គួរ​អោយ​ចាប់​អារម្មណ៍

 

តើ​អ្នកណា​ខ្លះ​ធ្លាប់​ស្គាល់​បឹង​នេះ?

 

អត្ថ​ប​ទៈ ជិន វេន
រូប​ថ​តៈ ទូ​រស​ព្ឌ័​ដៃ

ចង់​ក្លាយ​ជា​អ្នក​កាសែត​មហាជន​​អាច​ទំនាក់ទំនង៖​
លោក ប៊ិន ប៊ុណ្ណា 099 588 880