ចៀវៃ ជិត​ចូល​រោងការ នៅ​ចាំ​សង្សារ​របស់​នាង​មួយ​នេះ​បាន​ទេ?

រូប​ភាព​នា​ពេល​ថ្មី​ៗ​នេះ​របស់​តារា​សម្ដែង Zhou Jie បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​សិល្បករ​ធ្លាប់​ល្បី​ឈ្មោះ​រូប​នេះ លែង​ខ្វាយខ្វល់​នឹង​ជីវិត​នៅ​ក្នុង​រង្វង់​សិល្បៈ​ហើយ។

 

ចៀវៃ ជិត​ចូល​រោងការ នៅ​ចាំ​សង្សារ​របស់​នាង​មួយ​នេះ​បាន​ទេ?

 

ថ្មី​ៗ​នេះ​នៅ​បណ្ដាញ​សង្គម​ចិន គេ​បាន​បង្ហោះ​រូបភាព​រូប​ភាព​របស់​តួ​រឿង “ព្រះនាង​យេយេ” តារា​សម្ដែង Zhou Jie ដែល​ធ្លាប់​ល្បី​ឈ្មោះ​កំឡុង​ឆ្នាំ ២០០០។ នៅ​ក្នុង​រូប គេ​សង្កេត​ឃើញ​ថា តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​កំពុង​លំហែ​កាយ​នៅ​ក្បែរ​អាង​ហែល​ទឹក​នៅ​ក្នុង​គេហដ្ឋាន​របស់​ខ្លួន​យ៉ាង​រំភើយ។ រូប​ភាព​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​យ៉ាង​ច្រើន​លើស​លុប។

 

ក្រោយ​ពេល​មើល​រូប​នេះ ទស្សនិកជន​ជា​ច្រើន​បាន​បង្ហាញ​មតិ​ថា តារា​វ័យ​៤៥​ឆ្នាំ​រូប​នេះ​ផ្លាស់​ប្ដូរ​ច្រើន។ បើ​ប្រៀបធៀប​ជាមួយ​នឹង Ruby Lin អតីត​សង្សារ​របស់​លោក​ក្នុង​រឿង “ព្រះនាង​យេយេ” ដែល​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​សោះ​នោះ Zhou Jie នៅ​ពេល​នេះ​មាន​រាង​ធាត់​ជាង​មុន​ហើយ​ក៏​មិន​សង្ហា​ដូច​មុន​ទៀត​ដែរ។ បើ​ទោះ​បី​ជា​មិន​ទទួល​បាន​ជោគជ័យ​ដូច Fan Bingbing, Zhao Wei ឬ​ក៏ Ruby Lin ក៏​ដោយ តែ Zhou Jie នៅ​តែ​មាន​ការ​រស់​នៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ច្រណែន​នឹង​លោក។ មុន​នេះ​មិន​យូរ​ប៉ុន្មាន តារា​កើត​ឆ្នាំ ១៩៧០​នេះ​ទើប​តែ​ទិញ​ភូមិគ្រឹះ​ថ្មី​មួយ៕

 

ចៀវៃ ជិត​ចូល​រោងការ នៅ​ចាំ​សង្សារ​របស់​នាង​មួយ​នេះ​បាន​ទេ?

 

ចៀវៃ ជិត​ចូល​រោងការ នៅ​ចាំ​សង្សារ​របស់​នាង​មួយ​នេះ​បាន​ទេ?

 

ចុចអាន៖ផ្ទុះ​ព័ត៌មានចៀវៃ​កំពុង​មាន​ផ្ទៃ​ពោះ ខណៈ​ពោះ​ធំ​ខុស​ពី​ធម្មតា

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖eva