កាមេរ៉ា​ទូរសព្ទ​​​ ប្រើ​មាន​ប្រយោជន៍​លើស​ពី​ការ​ថត​រូប​

ក្រៅ​ពី​ប្រើ​សម្រាប់​ថត​រូប​ និង​ ប្រើ​ដើម្បី​ Selfie កាមេរ៉ា​ទូរសព្ទ​​នៅ​មាន​ប្រយោជន៍​ច្រើន​ទៀត​ ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ។ ជាក់​ស្ដែង​ដូច​ជា​ការ​ប្រើ​ប្រាស់​បែប​ច្នៃ​ប្រឌិត​ទាំង​ ៣ វិធី​ខាង​ក្រោម​នេះ៖

 

១. ស្កេន​ឯកសារ៖

 

កាមេរ៉ា​ទូរសព្ទ​អាច​ជា​ឧបករណ៍​ស្កេន​​មួយ​ដែល​អាច​យក​តាម​ខ្លួន​បាន ដោយ​អាច​ប្រើ​សម្រាប់​ស្កេន​កុងត្រា, ឯកសារ, វិក្កយបត្រ, នាមប័ណ្ណ ឬ​ អ្វី​ៗ​លើ​ក្រដាស​ដែល​អ្នក​ចង់​បម្លែង​វា​ទៅ​ជា​ឌីជីថល ដើម្បី​ងាយ​ស្រួល​ចែក​រំលែក​ទៅ​អ្នក​ដទៃ។

 

កាមេរ៉ា​ទូរសព្ទ​​​ ប្រើ​មាន​ប្រយោជន៍​លើស​ពី​ការ​ថត​រូប​

 

Evernote Scannable សម្រាប់​ iPhone និង​ iPad អាច​បង្វិល​, កាត់ និង​ សម្រួល​ទំហំ​រូបភាព​ដោយ​ស្វ័យប្រវត្តិ​ ដូច​នេះ​ឯកសារ​ដែល​ស្កេន​រួច​ងាយ​ស្រួល​អាន។ ប្រសិន​បើ​អ្នក​ប្រើ​ទូរសព្ទ​ Android វិញ​ កម្មវិធី​ Google Drive មាន​មុខងារ​ស្កេន​មក​ជា​មួយ​ស្រាប់។

 

២. បក​ប្រែ​ភាសា៖

 

អ្នក​ឧស្សាហ៍​ធ្វើ​ដំណើរ​​ទៅ​ក្រៅ​​ប្រទេស​ច្បាស់​ជា​ចូល​ចិត្ត​ចំណុច​នេះ ដោយ​អាច​ប្រើ​កាមេរ៉ា​ទូរសព្ទ​សម្រាប់​បក​ប្រែ​ភាសា​បាន។​ ​គ្រាន់​តែ​បែរ​កាមេរ៉ា​ឲ្យ​ចំ​អក្សរ​​ណា​មួយ​​ កម្មវិធី​ Google Translate នឹង​បក​ប្រែ​ភាសា​នៃ​អក្សរ​នោះ​ ទៅ​ជា​ភាសា​មួយ​ផ្សេង​ទៀត​ ដូច​វេទមន្ត​យ៉ាង​អ៊ីចឹង។

 

កាមេរ៉ា​ទូរសព្ទ​​​ ប្រើ​មាន​ប្រយោជន៍​លើស​ពី​ការ​ថត​រូប​

 

បច្ចុប្បន្ន​កម្មវិធី​ Google Translate អាច​បក​ប្រែ​ភាសា​តាម​កាមេរ៉ា​បាន​ចំនួន​ ២៩​ ភាសា ដោយ​អាច​ដំឡើង​បាន​ទាំង​នៅ​លើ​ iOS និង​ Android

 

៣. គយ​គន់​តារា៖

 

កាមេរ៉ា​ទូរសព្ទ​​​ ប្រើ​មាន​ប្រយោជន៍​លើស​ពី​ការ​ថត​រូប​

 

Skyview ជា​កម្មវិធី​មួយ​អាច​ប្រើ​ទាំង​នៅ​លើ​ iOS និង​ Android ដោយ​វា​អាច​បង្ហាញ​ទីតាំង​ភព​ និង​ ដួងតារា​ជា​ច្រើន​ នៅ​​លំហអាកាស​ឲ្យ​អ្នក​បាន​ឃើញ​ផ្ទាល់​ភ្នែក ដោយ​ប្រើ​កាមេរ៉ា​របស់​ទូរសព្ទ៕

 

 

ចុច​អាន៖ ទាញ​យក MP3 ពី YouTube ងាយៗ​ដាក់​ទូរសព្ទ មិន​បាច់​ដំឡើង​កម្មវិធី​រញ៉េរញ៉ៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ USAToday​​​​​​​​