ឡូរ៉ា ម៉ម​ ​ចូល​សម្ដែង​​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​លើក​ដំបូង

កញ្ញា ឡូរ៉ា ម៉ម តារា​ចម្រៀង​កម្ពុជា​សញ្ជាតិ​អាមេរិក​​​​ថ្មីៗ​នេះ ​បាន​ឲ្យ​ដឹង​ថា ​នាង​នឹង​ចូល​រួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​ដែល​​ត្រៀម​នឹង​ដំណើរ​ការ​ថត​ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ​ហើយ។

​​​​រឿង​ថ្មី​នោះ​មាន​ចំណង​ជើង​ថា “Jailbreak ឬ បំបែក​គុក” ដែល​ជា​ស្នាដៃ​របស់​អ្នក​ដឹក​នាំ​សម្ដែង​ជន​ជាតិ​អ៊ីតាលី​​លោក Jimmy Henderson ។

 

ឡូរ៉ា ម៉ម​ ​ចូល​សម្ដែង​​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​លើក​ដំបូង

 

កញ្ញា ស្រីណុច​ ដែល​ជា​ជំនួយ​ការ​របស់ ឡូរ៉ា ម៉ម បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ ឡូរ៉ា ម៉ម ដែល​បាន​ចូល​រួម​សម្ដែង​ភាពយន្ត​​ លើក​ទី​១​គឺ​សម្ដែង​​​ភាពយន្ត​ភាគ​ “ឡូយ​៩” ដែល​ចាក់​តាម​កញ្ចក់​ទូរទស្សន៍ ទី​២​នេះ​គឺ​រឿង “Jailbreak”។ “ខ្ញុំ​មិន​ទាន់​ប្រាកដ​​ថា​ ​នៅ​ក្នុង​រឿង​ថ្មី​នេះ​ ឡូរ៉ា សម្ដែង​ជា​តួ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​ ព្រោះ​អ្នក​ដឹក​នាំ​មិន​ទាន់​បាន​បញ្ជាក់​​ច្បាស់​នៅ​ឡើយ” កញ្ញា​ បន្ថែម។

 

ឡូរ៉ា ម៉ម​ ​ចូល​សម្ដែង​​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​លើក​ដំបូង

 

​”Jailbreak ឬ បំបែក​គុក” ជា​ស្នាដៃ​ទី២​របស់​ផលិតកម្ម “កងចក្រ​ភីកឈ័រ” បន្ទាប់​ពី​រឿង​ “ហនុមាន” ហើយ​ស្នាដៃ​ទី​២​នេះ​គ្រោង​ចំណាយ​លើស​រឿង​ទី​១​ប្រមាណ​៥​ទៅ​៦​ដង៕

 

អត្ថបទ៖ SAMEDY​