ហ្វេ​ស​ប៊ុ​ក​​អាច​បំផ្លាញ​ឱ​កាស​ការងារ​របស់​អ្នក​​ដោយ​របៀប​ណា?

ជា​ទូទៅ​មានការ​លើក​ឡើងជា​ច្រើន ​អំពី​អត្ថប្រយោជន៍​របស់​ហ្វេ​ស​ប៊ុ​ក​សម្រាប់​សង្គម​ ។ វា​ធ្វើ​ឱ្យ​ម​ធ្យោ​យ​បាយ​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ​ និង​ផ្តល់់​ការ​កម្សាន្ត​ ព្រមទាំង​ព័ត៌មាន​ផង​ដែរ​ ។

រឿង​មួយ​ដែល​គេ​មិន​បាន​គិតដល់​​នោះ គឺ​តាម​រយ​:​ហ្វេ​ស​ប៊ុ​ក គេ​អាច​យល់​ដឹង​ច្រើន​​អំពី​អត្ត​ចរិត​របស់​មនុស្ស​ម្នាក់​បាន​ ។ មាន​មនុស្ស​តិចតួច​ណាស់​ ដែល​ចាប់អារម្មណ៍​ថា​ គេ​អាច​វាយតម្លៃ​អត្ត​ចរិត​​របស់​មនុស្ស​ម្នាក់​ តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​នេះ​ ។

ប៉ុន្តែ​ជា​ការ​ពិត គេ​ត្រូវ​យល់​ថា ​គេ​អាច​យល់​ពី​ចរិត​របស់​មនុស្ស​ម្នាក់​​តាម​ហ្វេ​ស​ប៊ុ​ក តាម​ការ​វិភាគ​ទៅ​លើ​អ្វី​​ដែល​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​កបាន​​ផូស​ (post) នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ​។ រឿង​ដ៏​សាមញ្ញ​មួយ​ គឺ​មាន​អ្នកខ្លះ​ មាន​និន្នាការ​នយោបាយ​ ទៅ​រក​គណបក្ស​មួយ ​ហើយ​បាន​បញ្ចេញ​អំពី​ទស្ស​នយោបាយ​ ដែល​គាំទ្រ​ខ្លាំង​នឹង​គណបក្ស​មួយ​នោះ​ ។ អ្នកខ្លះ​ទៀត ​ចូល​ចិត្ត​លេង​ច្រើន ​ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ផូស​រូប ​ឬ​ក៏​សារ​លេងសើច​ជា​​ច្រើន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ​។

អ្នក​រើស​បុគ្គលិក​ធ្វើការ​បច្ចុប្បន្ន​ បាន​ងាក​ទៅ​រក​ការ​មើល​តាមដាន​ហ្វេ​ស​ប៊ុ​ក ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​អំពី​មនុស្ស​ម្នាក់​ ដែល​បាន​ដាក់​ពាក្យ​ស្វែងរក​ការងារ​ធ្វើ​ ។ ដូច្នេះ ហ្វេ​ស​
ប៊ុ​ក​ ក៏​ក្លាយជា​ចំណែក​មួយ​នៃ​ការ​ស្វែង​យល់​អំពី​មនុស្ស​ម្នាក់​ មុន​ពេល​ឈាន​ដល់​ការ​សម្រេចចិត្ត​ជ្រើសរើស​នរណា​ម្នាក់​ធ្វើការ​ ។

ដើម្បី​ជា​ប្រយោជន៍ អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ​ត្រូវ​ប្រយ័ត្ន​ជាង​នេះ ​អំពី​អ្វី​ដែល​ពួក​គេ​ផូស​ ដើម្បី​ពង្រីក​ឱ​កាស​ការងារ​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ការ​ប្រើប្រាស់​
ហ្វេ​ស​ប៊ុ​ក ​។ ទោះជា​ចង់​មិន​ចង់​ នេះ​ជា​រឿង​ពិត​ ។ មាន​ស្ថាប័ន​មួយ​ចំនួន​បាន​និយាយ​ថា ​ពួក​គេ​តែងតែ​ចូល​​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ចរិត​របស់​អ្នក ​ដែល​បាន​​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​នៅ​កន្លែង​របស់​​ពួក​គេ​ ។

ពួក​គេ​លើក​ឡើង​ថា ​តាម​ការ​តាមដាន​​តាម​ហ្វេ​ស​ប៊ុ​ក ពួក​គេ​អាច​យល់​កាន់តែ​ច្បាស់ ​អំពី​ចរិត​របស់​អ្នក​ដាក់​​ពាក្យសុំ​ធ្វើ​ការងារ​ ។

ដូច្នេះ​ ដើម្បី​ឱ្យ​​មាន​ប្រយោជន៍​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ​ត្រូវ​យកចិត្តទុកដាក់​ជាង​នេះ​បន្តិចទៀត ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​សរសេរ​ និង​ផូស​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ​៕