​ខ្សែ​ការពារ​​​​ក្លឹប​កំពូល​ៗ​កម្ពុជា ៤​​នាក់​មិន​ជាប់​ជម្រើស​ជាតិ​ប៉ះ​សិង្ហបុរី​

​ការ​ប្រកួត​បាល់ទាត់​កម្ដៅ​សាច់​ដុំ​​រវាង​​​​ជម្រើស​ជាតិ​កម្ពុជា ប៉ះ​ជម្រើស​ជាតិ​សិង្ហបុរី ​នឹង​​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។ កាល​ពី​ពេល​ថ្មី​ៗ ​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​​២៤​ នាក់​ចុង​ក្រោយ​​ ដើម្បី​​ប្រមូល​ផ្ដុំ​​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​​​មកដល់​។

 

​ថ្ងៃ​​នេះ​ Sabay ​សូម​លើក​យក​ខ្សែ​ការពារ​​របស់​​ក្លឹប​បាល់ទាត់​កំពូល​ៗ ដែល​កំពុង​លេង​នៅ​លីគ​​អាជីព​កម្ពុជា​ចំនួន ៤​​នាក់​រួម​មាន កុក បូរីស ទូច បញ្ចរ៉ុង ខែក ខេមរិទ្ទ និង​ សារ៉េត គ្រីយ៉ា ដែល​ពួក​គេ​មិន​បាន​ជាប់​​ជម្រើស​ជាតិ​​​​​​​ក្នុង​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ខាង​លើ​នេះ​ឡើយ។

 

១​-​កុក បូរីស ៖ កីឡាករ​រូប​នេះ​ជា​ប្រធាន​ក្រុម​របស់​​​ក្លឹប​ភ្នំពេញ​ក្រោន ដែល​លេង​តំណែង​ជា​ខ្សែ​ការពារ​កណ្ដាល​។ រូប​គេ​​ត្រូវ​បាន​លោក សែម សំណាង​​ ​ជា​​គ្រូ​បង្វឹក​​មាន​សញ្ជាតិ​ស្វីស​​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏​ល្អ និង​មាន​សមត្ថភាព​ខ្ពស់​ម្នាក់​ក្នុង​ក្លឹប​​របស់​លោក​​​។

 

​ខ្សែ​ការពារ​​​​ក្លឹប​កំពូល​ៗ​កម្ពុជា ៤​​នាក់​មិន​ជាប់​ជម្រើស​ជាតិ​ប៉ះ​សិង្ហបុរី​កីឡាករ ​កុក បូរីស

 

​២-​ទូច បញ្ចរ៉ុង៖ ​​បញ្ចរ៉ុង មិន​បាន​ជាប់​ជម្រើស​ជាតិ​តាំង​ពី​​ ​កម្ពុជា​ធ្វើ​ការ​ប្រកួត​ក្នុង​ជំនួប​មិត្ត​ភាព​ជា​មួយ​ទីម័រខាងកើត​មក​ម្ល៉េះ។ ​កីឡាករ​​មក​ពី​ខេត្ត​កោះកុង​រូប​នេះ លេង​ជា​​​ខ្សែ​ការពារ​ស្លាប​ឆ្វេង​​ដ៏​រឹង​មាំ​របស់​បឹង​កេត​​អង្គរ។

 

​ខ្សែ​ការពារ​​​​ក្លឹប​កំពូល​ៗ​កម្ពុជា ៤​​នាក់​មិន​ជាប់​ជម្រើស​ជាតិ​ប៉ះ​សិង្ហបុរី​កីឡាករ ទូច បញ្ចរ៉ុង

 

៣​-​សារ៉េត គ្រីយ៉ា ៖ ​ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​ ត្រូវ​បាន​លោក​ សំ វ៉ាន់​ដេត ​ជា​គ្រូ​បង្វឹក​ធ្លាប់​បាន​សរសើរ​ថា ជា​កីឡាករ​ធ្វើ​ការ​ការពារ​បាល់​បាន​​មែន​ទែន។ កីឡាករ​រូប​នេះ​បាន​ជួយ​​ឲ្យ​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​តាម​ស្មើ​១-​១​​​ជា​មួយ​ក្រសួង​ការពារ​ជាតិ​ក្នុង​ពាន​រង្វាន់​​សម្ដេច​២០១៦​​ កាល​ពី​ពេល​​ថ្មី​ៗ​នេះ។

 

​ខ្សែ​ការពារ​​​​ក្លឹប​កំពូល​ៗ​កម្ពុជា ៤​​នាក់​មិន​ជាប់​ជម្រើស​ជាតិ​ប៉ះ​សិង្ហបុរី​កីឡាករ សារ៉េត គ្រីយ៉ា

 

​៤​-​ខែក ខេមរិន្ទ ​៖ កីឡាករ​រូប​នេះ​ជា​ប្រធាន​ក្រុម​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ ដែល​តែង​បង្ហាញ​ខ្លួន​ក្នុង​​​ជម្រើស​ដំបូង​ជាប់​ជា​និច្ច។ ​រូប​គេ​លេង​តំណែង​ជា​ខ្សែ​ការពារ​កណ្ដាល ​​និង​ត្រូវ​បាន​លោក​ ទេព ឡុង​រចនា ​​​ជា​គ្រូ​បង្វឹក​ផ្ដល់​ការ​ទុក​ចិត្ត​ខ្លាំង​បំផុត ​ក្នុង​តំណែង​ជា​ខ្សែ​ការពារ​មួយ​នេះ។

​​​​​​​ខ្សែ​ការពារ​​​​ក្លឹប​កំពូល​ៗ​កម្ពុជា ៤​​នាក់​មិន​ជាប់​ជម្រើស​ជាតិ​ប៉ះ​សិង្ហបុរី​

ខែក ខេមរិន្ទ (លេខ ៣)

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​