Apple​​ រកបានដៃគូផ្សេងពី​ ​Samsung​ ​ក្នុង​ការ​ផលិត​បន្ទះ​ ​Chip

Apple​ ​ប្រកាស​ចាប់​ដៃ​គូជា​មួយ​TSMC​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ ​Chip​ ​របស់​កោះ​តៃវ៉ាន់​ ​ក្នុង​ការ​ផលិត​បន្ទះ​ ​Chip​ ​សម្រាប់​ ​Apple​ ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ​២០១៦។

 

Apple​​ រកបានដៃគូផ្សេងពី​ ​Samsung​ ​ក្នុង​ការ​ផលិត​បន្ទះ​ ​Chip

 

ផលិតផល​ដំបូង​នៃ​ការ​សហការ​នេះ​ ​គឺ​បន្ទះ​Chip​ ​ប្រភេទ​ ​A10​ ​មាន​ល្បឿន​ប្រតិបត្តិការ​ 16nm​ ដែល​ត្រៀម​បំពាក់​លើ​ ​iPhone 7។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​TSMC​ ​ក៏​ជា​អ្នក​ផលិត​បន្ទះ​ ​Chip​ ​ប្រភេទ​ ​A11​ ​សម្រាប់​ផលិត​ផល​ ​Apple​ ​ចាប់​ពី​ឆ្នាំ​ ​២០១៧។

 

ការ​លែង​សហការ​ជា​មួយ​ ​Samsung​ ​ហើយ​ទៅ​ចាប់​ដៃគូ​ជា​មួយ​ ​TSMC​ ​ព្រោះ​ ​TSMC​ ​អាច​ផលិត​នូវ​ផលិត​ផល​មាន​គុណភាព​ដូច​គ្នា​ ​តែ​តម្លៃ​ទាប​ជាង​ ​Samsung។ ប៉ុន្តែ​ ​Samsung​ ​អាច​នៅ​តែ​ជា​ដៃ​គូ​សហការ​សម្រាប់​ ​Apple​ ​ក្នុង​ការ​ផ្គត់​ផ្គង់​អេក្រង់​ប្រភេទ​ ​Super AMOLED៕

 

អាន​បន្ត​ ​៖​  កាមេរ៉ា​ទូរសព្ទ​​​ ប្រើ​មាន​ប្រយោជន៍​លើស​ពី​ការ​ថត​រូប​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​gsmarena