ក្រ​សួង​ព័ត៌​មា​ន គ្រោ​ង​ចំ​​ណាយ​ថ​​វិកា ​ប្រមា​ណ៦ម៉ឺ​នដុ​​ល្លារ​ រៀ​​បចំម​ហោ​ស្រ​ព​ច​ម្រៀងស​ម័​​យ ថ្នា​ក់​ជា​​តិ​ឆ្នាំ​​២០១៦

ភ្នំពេញ​៖​ ​រដ្ឋលេ​ខា​ធិ​​ការ​​ក្រសួង​​ព័ត៌​មាន​​ ​លោ​ក​ ជា​​ ​ច័​ន្ទ​ប​រិ​​បូរ​ណ៍​ បា​​ន​លើ​កឡើ​​ងថា ​ក្រ​សួ​ង​ព័​ត៌​​មា​ន គ្រោ​​ង​នឹងចំ​ណាយ​ថ​វិ​កា ​ប្រ​​មា​​ណ៦​ម៉ឺ​នដុ​ល្លារ​​ ​ស​ម្រា​ប់រៀ​​ប​ចំម​ហោ​ស្រព​ ច​ម្រៀ​ង​ស​ម័យ​​ថ្នាក់​​ជាតិ​ ឆ្នាំ​​២​០១​៦ ក្នុ​ងគោ​លដៅ​​ជួ​យលើក​ ​ក​ម្ព​ស់​​ការតា​ក់​ តែ​ង​ទំ​នុ​ក​ច្រៀ​ង​ ​និ​ងប​ទច​ម្រៀ​​ងថ្មី​ៗ និង​ចូ​ល​រួ​ម​ ​លុ​ប​បំ​បាត់​វប្ប​ធ​​ម៌ ចម្លងពីរបទេស ។ 

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានដកស្រងសម្តី លោក ជា ច័ន្ទបរិបូរណ៍ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ថា រហូតមកដល់ពេលនេះ ក្រុមការងាររៀបចំ មហោស្រពចម្រៀង ថ្នាក់ជាតិនៃក្រសួងព័ត៌មាន ទទួលថវិកាពីសប្បុរសជន និងក្រុមហ៊ុននានា គូបផ្សំនឹងថវិកាឧបត្តម្ភពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជិតពាក់កណ្តាលហើយ ប៉ុន្តែនៅខ្វះជាង ៣ម៉ឺនដុល្លារទៀត ខណៈដែលមហោស្រពចម្រៀងថ្នាក់ជាតិនេះ មិនចំណាយថវិកាជាតិនោះទេ ។

រដ្ឋលេខាធិការ ក្រសួងព័ត៌មានរូបនេះ ក៏បានអំពាវនាវដល់បណ្ដា សប្បុរសជន និងក្រុមហ៊ុននានា បន្តជួយគាំទ្រដល់ មហោស្រពចម្រៀងថ្នាក់ជាតិ ដែលរៀបចំដោយ ក្រសួងព័ត៌មាននេះ ដើម្បីចូលរួមលើក កម្ពស់សិល្បៈ វប្បធម៌ជាតិខ្មែរ ឱ្យគង់វង្សស្ថិតស្ថេរ គ្រប់សម័យកាល។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មានបានរៀបចំ​ មហោស្រពចម្រៀងថ្នាក់ជាតិនេះ ឡើងគឺជាការផ្តល់ឱកាស ដល់តន្ត្រីករ អ្នកនិពន្ធ សិល្បករ សិល្បការិនីខ្មែរ ឱ្យមានឆន្ទៈបង្កើតស្នាដៃថ្មីៗប្រកបដោយការ ទាក់ទាញ ហើយមិនលួចចម្លង ស្នាដៃរបស់អ្នកដទៃ ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានក្រុមតន្ត្រីមកពីគ្រប់រាជធានី-ខេត្ត បានមកដាក់ ពាក្យប្រឡងប្រមាណ ៤០ក្រុម ហើយ ប៉ុន្តែក្រសួងព័ត៌មាន នឹងជម្រុះយកត្រឹមតែ១៨ក្រុម ដែលលេច ធ្លោជាងគេឱ្យចូលរួម ការប្រឡងតែប៉ុណ្ណោះ។ មហោស្រពចម្រៀងថ្នាក់ជាតិនេះ នឹងចាប់ផ្តើមបើកការ ជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៦ នៅស្ទីតយោ អគ្គនាយក ដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រ​សួង​ព័ត៌​មា​ន គ្រោ​ង​ចំ​​ណាយ​ថ​​វិកា ​ប្រមា​ណ៦ម៉ឺ​នដុ​​ល្លារ​ រៀ​​បចំម​ហោ​ស្រ​ព​ច​ម្រៀងស​ម័​​យ ថ្នា​ក់​ជា​​តិ​ឆ្នាំ​​២០១៦