​ហេតុផល ៧ យ៉ាង ធ្វើឲ្យ​ពិបាក​ដកដង្ហើម​

​ហេតុផល ៧ យ៉ាង ធ្វើឲ្យ​ពិបាក​ដកដង្ហើម​


​ហេតុផល ៧ យ៉ាង ធ្វើឲ្យ​ពិបាក​ដកដង្ហើម​

​តើ​អ្នក​តែងតែ​ដកដង្ហើម​តាម​ច្រមុះ ក្នុង​ចង្វា​ក់មួយ​ដូចៗ​គ្នា​ដែរ​ទេ​? តើ​អ្នក​អាច​ដឹង​ទេ​ថា​តើ អ្នក​កំពុងតែ​ដកដង្ហើម​ត្រឹមត្រូវ ឬក៏​អត់​ទេ​? ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​សញ្ញា ៧ យ៉ាង ដែល​បញ្ជាក់ថា មាន​អ្វី​មួយ​ខុស​ប្រក្រតី ចំពោះ​របៀប​នៃ​ការដកដង្ហើម​អ្នក​ហើយ​។​

​រលាក​ក្នុង​ច្រមុះ​
​បើសិនជា​ប្រហោង​ច្រមុះ​ទាំង​ពីរ​បើក​ធំ និង​មាន​សភាព​រលោង នៅពេល​ដកដង្ហើម​នោះ អាចនិយាយបាន​ថា គឺជា​ការ​រលាក​ក្នុង​ច្រមុះ​ហើយ​។ រឿង​នេះ​ច្រើនតែ​កើតមាន លើ​ទារក​ទើប​នឹង​កើត និង​កុមារ​តូចៗ ដែល​បញ្ជាក់ថា ពួកគេ​កំពុងតែ​ពិបាក​ដកដង្ហើម​។ រឿង​នេះ​អាច​កើតឡើង​ដោយសារតែ បញ្ហា​ផ្លូវដង្ហើម​ដូចជា ជំងឺ​ហឺត រលាក​សួត រលាក​ទងសួត ឬ​ក្អក​។​

​ដកដង្ហើម​ខ្លីៗ​
​ការពិបាក​ដកដង្ហើម គឺ​សញ្ញា​ញឹកញាប់​មួយ​នៃ​ជំងឺ​ផ្លូវដង្ហើម​។ វា​ក៏​មិនមែន​ជា​មូលហេតុ ដែល​ត្រូវ​បារម្ភ​ឡើយ បើសិនជា អា​ការៈ​នេះ​បាត់​ទៅ​វិញ​លឿន និង​មិន​កើត​ឡើង លើស​ពី​ពីរ​បី​សប្តាហ៍​។ បើសិនជា​នៅតែ​មាន​អា​ការៈដកដង្ហើម​ខ្លីៗ ឬ​ពិបាក​ដកដង្ហើម​ញឹកញាប់ រយៈពេល​ពេញ​មួយខែ វា​គួរតែ​ដល់ពេល ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

​ដកដង្ហើម​តាម​មាត់​
​អា​ការៈដ៏សំខាន់​មួយ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ដក​ដង្ហើ​មិនបាន​ល្អ​នោះ គឺ​អ្នក​ចាប់ផ្តើម​ដកដង្ហើម​តាម​មាត់​។ រឿង​នេះ​ច្រើន​តែ​ដោយសារ ការស្ទះ​ក្នុង​ច្រមុះ ឬ​តឹង​ច្រមុះ​។ សូមបញ្ជាក់​ថា ការដកដង្ហើម​តាម​មាត់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្ងួត​មាត់ និង​អស់កម្លាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឲ្យ​ផ្លាស់ប្តូរ​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​បាន​ដែរ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង បើសិន​ជា​រឿង​នេះ កើតឡើង​ជាប់​រហូត និង​មិនមែន​បង្កឡើង​ដោយ​ការ​ក្អក និង​ផ្តាសាយ​។​

​សង្កៀត​ធ្មេញ​
​តើ​អ្នក​ធ្លាប់​ជួប​មនុស្ស ដែល​គេង​សង្កៀត​ធ្មេញ​ដែរ​ទេ​? ថ្វី​បើ​រឿង​នេះ ច្រើនតែ​មិន​មាន​ការយកចិត្តទុកដាក់​នោះ តែ​វា​អាច​ជា​សញ្ញា​នៃ​ការដកដង្ហើម​មិនបាន​ល្អ​។ ដូច្នេះហើយ ចូរ​ពិគ្រោះ​ជាមួយ​ពេទ្យ បើសិន​ជា​អ្នក ចង់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​។

​ការ​ស្ងាប​
​យើង​ស្ងាប នៅពេល​ខួរក្បាល​ទទួលបាន​អុកស៊ីសែន​តិច ហើយ​វា​ក៏​កើតឡើង នៅពេល​អស់កម្លាំង​ខ្លាំង ឬ​មាន​អារម្មណ៍​ងងុយគេង​ដែរ​។ ប៉ុន្តែ បើសិន​ជា​អ្នក​ស្ងាប់​ញឹកញាប់​វិញ នោះ​វា​អាច​បញ្ជាក់​អំពី ការពិបាក​ដក​ដង្ហើ​មួយ ដោយសារ​តែ​បញ្ហា​ធាត់​ជ្រុល ឬ​បញ្ហា​នៅ​ផ្លូវដង្ហើម​។​

​មាន​អារម្មណ៍​អស់កម្លាំង​
​នៅពេល​យើង​ដកដង្ហើម មិន​បាន​ត្រឹមត្រូវ យើង​អាច​នឹង​ប្រឈម​ខ្ពស់ នឹង​ការ​អស់កម្លាំង​ខ្លាំង​ក្លា​បាន ព្រោះ​សរីរាង្គ​ក្នុង​ខ្លួន មិន​អាច​ទទួលបាន​កា​រ​ផ្គត់ផ្គង់ អុកស៊ីសែន​គ្រប់គ្រាន់​ពី​ឈាម និង​បង្ក​ជា​ការវិល​មុខ​បាន​ទៀតផង​។ យ៉ាងណាមិញ ការ​អស់កម្លាំង មាន​មូលហេតុ​របស់​វា​ច្រើន​ដែរ ដូចជា គេង​មិន​លក់ ស្ត្រេ​ស ឬ​កង្វះ​ជីវជាតិ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។