Mourinho ​​ជ្រើស​រើស​កីឡាករ​ល្អ​បំផុត​៣​នាក់ តែ​អត់​មាន​ CR7

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United ​បាន​ជ្រើស​រើស​កីឡាករ​​៣​នាក់ ដែល​លោក​យល់​ថា​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ មិន​មាន​ឈ្មោះ​​កូន​ចៅ​ចាស់​របស់​លោក​ Cristiano Ronaldo នោះ​ទេ។

 

Mourinho ​​ជ្រើស​រើស​កីឡាករ​ល្អ​បំផុត​៣​នាក់ តែ​អត់​មាន​ CR7

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United

 

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ រហស្សនាម “Special One” រូប​នេះ​ បាន​បញ្ចេញ​មតិ​ក្នុង​​​ប្រអប់​ Comment ​លើ​ Twitter ជាមួយ​កូន​ប្រុស​របស់​ខ្លួន​ Jose Mourinho Jr ​ថា៖ “សម្រាប់​ខ្ញុំ ​កីឡាករ​ល្អ​បំផុត​៣​នាក់​ក្នុង​ប្រវត្តិសាស្ត្រ​គឺ Lionel Messi, Pele និង​ Diego Maradona”។

 

Mourinho ​​ជ្រើស​រើស​កីឡាករ​ល្អ​បំផុត​៣​នាក់ តែ​អត់​មាន​ CR7

Lionel Messi តារា​ឆ្នើម​ក្រុម​ Barcelona

 

Mourinho ​​ជ្រើស​រើស​កីឡាករ​ល្អ​បំផុត​៣​នាក់ តែ​អត់​មាន​ CR7

Cristiano Ronaldo និង​ Mourinho កាល​នៅ​ Real Madrid ជាមួយ​គ្នា

 

ការ​លើក​ឡើង​របស់​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ​ ក៏​មាន​មតិ​ជា​ច្រើន​យល់​ស្រប​ផង​ដែរ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​សារ​គ្មាន​ឈ្មោះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Ronaldo។ ​ CR7 ​ធ្លាប់​​លេង​ក្រោម​ការ​ដឹក​នាំ​របស់​ Mourinho ​​រយៈពេល​៣​រដូវ​កាល​នៅ​ក្រុម​ Real Madrid ចន្លោះ​ឆ្នាំ​២០១០-២០១៣ ប៉ុន្តែ​បែរ​​ជា​គ្មាន​ឈ្មោះ​ក្រុម​ជម្រើស​អ្នកចាត់ការ​រូប​នេះ​​ទៅ​វិញ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SPORT