ថន លក្ខិណា ស្អាត​អស់ទាស់​ដោយ​រ៉ូ​ប​រាត្រីសមោសរ​មួយឈុត​នេះ !

6 Videos


កាលពីពេលថ្មីៗមកនេះពិធីការិនី តារាបង្ហាញម៉ូដ និងអ្នកសម្តែងកញ្ញា ថន លក្ខិណា បានបង្អួតរូបសម្រស់យ៉ាងស្រស់សោភា និង គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងពិធីមង្គលការប្អូន ស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ។

គ្រងដោយរ៉ូបរាត្រីសមោសរពណ៌ទឹកសមុទ្រដែលរចនាម៉ូដយ៉ាងល្អឥតខ្ចោះនោះបាន ញ៉ាំងឱ្យសម្រស់របស់កញ្ញា ថន លក្ខិណា មើលទៅពិតជាស្រស់ស្អាត ទាក់ទាញ និង លេចធ្លោ ខ្លាំងណាស់ ។

P9

ថន លក្ខិណា ស្អាត​អស់ទាស់​ដោយ​រ៉ូ​ប​រាត្រីសមោសរ​មួយឈុត​នេះ !

ថន លក្ខិណា ស្អាត​អស់ទាស់​ដោយ​រ៉ូ​ប​រាត្រីសមោសរ​មួយឈុត​នេះ !

ជាមួយនឹងការលេងម៉ូដសម្លៀកបំពាក់ស្រស់ស្អាត និងប្លែកៗផងនោះ ថន លក្ខិណា បច្ចុប្បន្នមានរូបសម្រស់មើលទៅកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្រោយពី នាងធ្វើការកែរសម្រួលមុខមាត់ខ្លះៗរួចមក ។ ក្រៅពីរូបសម្រស់គួរឱ្យទាក់ទាញហើយនោះ គឺកេរ្តិ៍ ឈ្មោះរបស់នាងនៅក្នុងវិស័យសិល្បៈក៏ទទួលបាននូវការគាំទ្រច្រើនផងដែរ ជាពិសេសថ្វីមាត់ ក្នុងការនិយាយស្តីក្នុងនាមជាពិធិការិនី ។

ថន លក្ខិណា ស្អាត​អស់ទាស់​ដោយ​រ៉ូ​ប​រាត្រីសមោសរ​មួយឈុត​នេះ !

អ្វីដែលគេចាប់អារម្មណ៍ទៅលើកញ្ញា ថន លក្ខិណា នោះ គឺនាងបានក្លាយជាពិធីការិនីសំខាន់សម្រាប់អ្នករៀបចំកម្មវិធីសិល្បៈនានាដែលប្រើប្រាស់ភាសាថៃ ដែលនាងជាអ្នកសម្របសម្រួលកម្មវិធីផង និង ជាអ្នកបកប្រែផង ៕

                                                                         យ៉ានុ