ពរពោះ១០ខែ ទីបំផុត តារាសម្តែងស្រីល្បីឈ្មោះ Lydia សម្រាលបានកូនប្រុសហើយ! ពិតជាគួរឲ្យស្រលាញ់មែនទែន

ថៃ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ អ្នកគាំទ្របានចូលរួមអបអរសាទរ ចំពោះតារាសម្តែងស្រី Lydia ដែលនាងសម្រាលបានកូនប្រុសដំបូងដ៏គួរឲ្យស្រលាញ់ បន្ទាប់ពីនាងនិងស្វាមី លោក Matthew ទន្ទឹងរង់ចាំអស់រយៈពេល១០ខែមកនេះ។

គួរឲ្យដឹងថា នាអំឡុងពេលដែលអ្នកនាង Lydia កំពុងតែពរពោះ នាងនិងស្វាមីមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីរយៈពេលកើត ព្រោះថានាងពពោះ មានរយៈពេលយូរ លើសថ្ងៃកំណត់ ពោលគឺឈានចូលដល់ទៅ១០ខែឯណោះ។ តាមពិតទៅ ជាធម្មតាទារកស្ថិតនៅក្នុងផ្ទៃម្តាយ មានរយៈពេលតិចជាង ឬស្មើ ៩ខែ១០ថ្ងៃតែប៉ុណ្ណោះ  ប៉ុន្តែសំរាប់នាងវិញ  ឈានចូលដល់ ខែទី១០។ បន្ថែមពីនេះ នាងបានបង្ហើបប្រាប់ថា រយៈពេល១០ខែនេះ នាងឡើងទម្ងន់ជាង ១២គីឡូក្រោមឯណោះ។

ប៉ុន្តែមិនថាយ៉ាងណា ឥលូវនេះនាងបានសម្រាលកូន ដោយការវះកាត់បានជោគជ័យហើយ ​មិនតែប៉ុណ្ណោះទាំងម្តាយ និងកូនគឺមានសុខភាពល្អ  និងមានសុវត្ថិភាពទាំង២នាក់តែម្តង។  រីឯទារកវិញ មានទម្ងន់ជាង ៣គីឡូក្រាម និងកម្ពស់ ៥១សង់ទីមែត្រ។

លើសពីនេះទៅទៀត តាមដឹង ទារកតូចនេះ មានឈ្មោះថា«ឌីលែនឌែន»។ សូមចូលរួមអបអរសាទរផង គ្រួសារដ៏គួរឲ្យស្រលាញ់ Lydia-Matthew៕

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាស្រីថៃដ៏ល្បី Lydia Sarunrat តែងតែបង្ហាញសម្រស់របស់នាង ក្នុងបណ្តាញសង្គមជារឿយៗ ជាមួយនឹងស្ទាយស្រស់ស្អាត និងស៊ិចស៊ី តាមបែបអ្នកមានផ្ទៃពោះ

បើក្រឡេកមើល រូបថតជាច្រើនរបស់ គឺរូបនាង នៅតែជាអ្នកម្តាយទាន់សម័យដែល គ្រាន់តែពេលនេះ នាងហាក់ដូចជាឡើងទម្ងន់បន្តិច តែប្រហែលជាក្រោយសម្រាលកូន រូបរាងដ៏ស្រឡូនស្អាតរបស់នាង នឹងត្រឡប់មកជាធម្មតា។

ក្នុងនោះដែរ នាងLydia និងស្វាមី ក៏ត្រៀមខ្លួនរួចរាល់ ក្នុងការក្លាយជាឪពុកម្តាយគេ ក្នុងពេលឆាប់ៗនេះផងដែរ ដែលភាគច្រើនអ្នកគាំទ្រ បានឃើញថា ពួកគេតែងយកពេលវេលាទៅរៀនហាត់បំប៉ន វិធីមើលថែកូន និងត្រៀមសម្ភារៈសព្វគ្រប់ សម្រាប់កូនដំបូងទៀតផង។ ហើយអ្នកគាំទ្រ ក៏នឹងរង់ចាំអ៊ុតផងដែរថា តើកូនដំបូងរបស់ពួកគេទាំងពីរស្អាតយ៉ាងណាទៅ តើឪពុកម្តាយ សុទ្ធតែកូនកាត់យ៉ាងនេះនោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload