​ឧតុនិយម​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ក្នុង​សប្ដាហ៍​នេះ​​

រាជធានីភ្នំពេញ៖ ក្រសួងឧតុនិយមបានចេញការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ដោយបានបញ្ជាក់ថា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ពិសេសនៅតំបន់ទំនាបកណ្ដាល ក្នុងសប្ដាហ៍នេះគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងសេចក្ដីជូនដំណឹងនោះបានឲ្យដឹងទៀតថា តំបន់ដែលទទួលរងនូវ ខ្យល់ម៉ូសុងនិរតីខ្សោយ និងជ្រលងសម្ពាធទាបមាន តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តំបន់ទំនាបនិងខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រ៉ាយប៉ាយពីមធ្យមទៅបង្គួរ។

ហេតុនេះសូមបងប្អូនប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

​ឧតុនិយម​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ក្នុង​សប្ដាហ៍​នេះ​​

ប្រភព៖ kqube

  • ​ឧតុនិយម​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ក្នុង​សប្ដាហ៍​នេះ​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: