Man City ស្ថិតយ៉ាងប្រកៀកក្នុងការនាំយក Sane ពី Schalke ក្នុងតម្លៃខ្លួន៥០លានអឺរ៉ូ

ប្រធានកីឡារបស់ក្លិប Schalke បានអះអាងថា ខ្សែប្រយុទ្ធ Leroy Sane នឹងចាកចេញពីក្លិបនេនារដូវក្តៅនេះ ខណៈដែល Manchester City កំពុងជឿជាក់ទៅលើការបំពេញការផ្ទេរក្នុងតម្លៃខ្លួន៥០លានអឺរ៉ូ (ស្មើនឹង៥៥លានដុល្លារអាមេរិក) សម្រាប់កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះ។ Sane វ័យ២០ឆ្នាំ ដែលបានស្ថិតក្នុងរ៉ាដារបស់ក្លិប Man City ចាប់តាំងពីឆ្នាំ២០១៣នោះ ត្រូវបានគេយល់ឃើញថា ពិតជាចង់ផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League បើទោះបីឪពុករបស់គេបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធរូបនេះនៅតែអាចផ្ទេរទៅកាន់ក្លិប Bayern Munich ឬ Real Madrid ក៏ដោយ។

Leroy-Sane-ft16

ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីលោក Carlo Ancelotti បានទទួលស្គាល់កាលពីថ្ងៃអង្គារថា Bayern បញ្ចប់ការចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាជាមួយនឹងកីឡាកររូបនេះហើយនោះ លោក Pep Guardiola ទទួលបានការលើកទឹកចិត្តក្នុងការឮការប្រកាសរបស់លោក Christian Heidel ថា Sane នឹងត្រូវចាកចេញពីក្រុមស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ។

ជាដំបូងឡើយ Man City ចង់ផ្តល់តម្លៃខ្លួនត្រឹមតែ៣៥លានផោន (ស្មើនឹង៤៦លានដុល្លារអាមេរិក) ប៉ុន្តែ សម្រាប់កីឡាកររូបនេះ ដែលបានបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់ Schalke កាលពីខែមេសា ឆ្នាំ២០១៤ និងបានរកគ្រាប់បាល់បញ្ចូលទី១១គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៧គ្រាប់ផ្សេងទៀតក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Bundesliga ចំនួន៤៧លើកសម្រាប់ក្លិបនេះ។ ប៉ុន្តែ ស្របពេល Schalke រក្សាជំហនៃការស្នើសុំតម្លៃខ្លួន៥០លានអឺរ៉ូនោះ វាត្រូវបានគេជឿជាក់ថា Man City នឹងដាក់សំណើថ្មីមួយផ្សេងទៀត៕

ប្រភពព័ត៌មាន៖ The Guardian