គ្រូបង្វឹករបស់ Hull លោក Bruce កំពុងពិភាក្សាជុំវិញការងារដឹកនាំអង់គ្លេស

លោក Steve Bruce អ្នកចាត់ការទូទៅរបស់ក្លិប Hull បានអះអាងថា លោកកំពុងតែស្ថិតក្នុងការប្រជែងនៃការទទួលបានការតែងតាំងក្នុងនាមជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ក្រោយពីត្រូវបានសម្ភាសដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) កាលពីថ្ងៃអង្គារ។

Steve-Bruce-ft16

ការជួបប្រជុំរបស់លោក Bruce ជាមួយនឹងប្រធាន FA ដំបូងឡើយត្រូវបានគេចាត់ទុកថា «ការពិភាក្សាមិនផ្លូវការ» ប៉ុន្តែ គ្រូបង្វឹកវ័យ៥៥ឆ្នាំរូបនេះ បានប្រកាសថា លោកកំពុងតែស្ថិតក្នុងការសម្ភាសជាផ្លូវការមួយ។ ក្លិប Hull បានឲ្យដឹងថា មិនមានការដាក់សំណើជាផ្លូវការមួយសម្រាប់លោក Bruce ត្រូវបានធ្វើឡើងដោយ FA ឡើយ ប៉ុន្តែ អតីតខ្សែការពាររបស់ក្លិប Manchester United រូបនេះ បច្ចុប្បន្ន កំពុងតែស្ថិតក្នុងការប្រជែងសម្រាប់តំណែងនេះ ខណៈដែលលោក Sam Allardyce អ្នកចាត់ការទូទៅរបស់ក្លិប Sunderland នៅតែជាបេក្ខភាពនាំមុខគេ ក្រោយពីការសម្ភាសន៍របស់លោកកាលពីពេលថ្មីៗនេះ។

ប៉ុន្តែ លោក Bruce ដែលមិនធ្លាប់លេងឲ្យអង់គ្លេសសោះក្នុងក្រុមឈុតធំអំឡុងពេលស្ថិតជាកីឡាករនោះ បានដឹកនាំឲ្យ Hull វិលទៅកាន់ក្របខ័ណ្ឌ Premier League វិញភ្លាមៗ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងការប្រកួតវគ្គ Playoff លើក្រុម Sheffield Wednesday កាលពីឧសភា៕

ប្រភពព័ត៌មាន៖ Channel News Asia