ថ្ងៃ​នេះប្រកាស​លទ្ធផលរឿង​ ប៉ែន ចំរ៉ុង – ភិន សុដាលីស

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គូភាគី​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បន្តបន្ទាប់​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បាន​កំណត់​យក​ថ្ងៃ​ទី​២០កក្កដា២០១៦នេះ​ ដើម្បី​សម្រេច​អំពី​បណ្តឹង​លែងលះ​រវាង​លោក ប៉ែន ចំ​រ៉ុ​ង ពិធីករ​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍ និង​អ្នកស្រី ភិន សុ​ដា​លី​ស កូនស្រី​ថៅកែ​ភាពយន្ត ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ទំនងជា​នឹង​សម្រេច​ឱ្យ​គូភាគី​លែងលះ​គ្នា​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ធ្វើការ​ផ្សះផ្សា​ជា​ច្រើន​មិន​ត្រូវ​រួច​មក ។ ប្រភព​ព័ត៌មាន​បន្ត​ថា កូន​ម្នាក់​ដែល​កំពុង​ស្ថិត​ក្នុង​ផ្ទៃ​របស់​អ្នកស្រី ភិន សុ​ដា​លី​ស នឹង​ត្រូវ​ស្ថិត​នៅ​ជាមួយ​ម្តាយ ក្រោយ​កូន​នេះ​ធំ​ទើប​មានការ​សម្រេច​សា​ជា​ថ្មី ៕