ខណៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​បាត់ដំបង

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​និង​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តបាត់ដំបង​ដើម្បី​ចូលរួម​សម្ពោធ​ស​មិ​ទ្ឋ​ផល​ប្រ​ព័​ន្ឋ​ចម្រោះ​ទឹក​ស្អាត ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០១៦​នេះ ក៍បាន​បញ្ជាក់​ទៀត​ថា អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​បាត់ដំបង​នា​ពេល​នេះ សម្តេច​និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ក៍​ឆ្លៀត​យក​ឱកាស​នេះ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពិនិត្យ​ស​មិ​ទ្ឋ​ផល​ជាតិ និង​បញ្ហា​ប្រឈម​នានា​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ជុំវិញ​ទន្លេសាប​ផង​ដែរ ៕