​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ»

កាល​ពី​ពេល​កន្លង​ទៅ​គ្រូ​បង្វឹក​ U16​ កម្ពុជា​លោក Inoue Kazunori ធ្លាប់​បាន​​បង្ហើប​ពី​មហិច្ឆតា​របស់​​​លោក​​ ​ចង់​ឲ្យ​កម្ពុជា​ចារ​ឈ្មោះ​របស់​លោក​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​​ខ្មែរ។ ក្រោយ​យក​ឈ្នះ​​​ទីម័រខាងកើត​​ ៣-០ កាល​ពី​ល្ងាច​មិញ ក្រុម​យុវជន​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​១/២​ជា​លើក​ដំបូង​​​​​នៃ​ពាន AFF U16 Championship 2016 ប៉ុន្តែ​គ្រូ​បង្វឹក​រូប​នេះ​បាន​អះអាង​ថា ​លោក​​មាន​មហិច្ឆតា​ធំ​ជាង​នេះ​​ទៀត។

​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ»លោក Inoue Kazunori

​លោក Inoue Kazunori ​បាន​​ឲ្យ​ដឹង​ថា លោក​គិត​ថា នឹង​​ធ្វើ​ឲ្យ​​បាល់ទាត់​ខ្មែរ​ខ្លាំង​ជាង​នេះ។ ការ​ជួយ​ឲ្យ​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​​ព្រ័ត្រ​​នៃ​ពាន​រង្វាន់​ខាង​កើ​នេះ​ ​មិន​ទាន់​ស្កប់​ចិត្ត​លោក​នោះ​ទេ។ លោក​នឹង​ប្រឹងប្រែង​បន្ត​ទៀត​ ​​ដើម្បី​បំពេញ​មហិច្ឆតា​ ដែល​លោក​ចង់​បាន។​ ក្រោម​ការ​ដឹក​នាំ​របស់​លោក នឹង​ប្រឹង​ប្រែង​ជួយ​​ឲ្យ​​​​កម្ពុជា​ឈ្នះ​​គ្រប់​ការ​ប្រកួត។

ក្រុម​បាល់ទាត់ ​U16 កម្ពុជា នឹង​បន្ត​ភារកិច្ច​​​នា​វគ្គ៤​ក្រុម​ចុង​ក្រោយ​របស់​ខ្លួន​ជា​មួយ​ភ្ញៀវ​​​យុវជន វៀតណាម ​នា​ថ្ងៃ​ទី២១ ខែ​​​​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ៦:៣០​នាទី​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ MY TV៕

​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ»

យុវជន​កម្ពុជា

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​