ឧបការី​រដ្ឋមន្ត្រី​​​អាមេរិក​ទទូច​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​អាដហុក​និង​​មន្ត្រី​គ.ជ.ប

ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្សអង្គការអាដហុក (ADHOC) និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។

លើសពីនេះ លោកក៏បានទទូចឱ្យអាជ្ញាធរស៊ើបអង្កេតដោយត្រឹមត្រូវ និងប្រកបដោយការជឿទុកចិត្តទៅលើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ការអំពាវនាវទាំងនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលពិសេសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែកក្កដា នៅស្ថានទូតអាមេរិក។

 

 

 

 

 

ប្រភពៈ RFA


ឧបការី​រដ្ឋមន្ត្រី​​​អាមេរិក​ទទូច​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​អាដហុក​និង​​មន្ត្រី​គ.ជ.ប

មន្ត្រី​អាមេរិក​ថា ​ជំនួយ​ចិន​​ដល់​កម្ពុជា​មិន​​អាច​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​យុត្តិធម៌​ទេ

ឧបការី​រដ្ឋមន្ត្រី​​​អាមេរិក​ទទូច​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​អាដហុក​និង​​មន្ត្រី​គ.ជ.ប

ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​ស.រ.អា.​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​អំពី​ឃាតកម្ម​លោក​ កែម ឡី