អាការៈ​ក្នុងពេលមក​រដូវ ដែល​ធ្វើឲ្យ​ស្ត្រី​ឆ្ងល់ តែ​ជា​រឿង​ធម្មតា​ទេ​

អាការៈ​ក្នុងពេលមក​រដូវ ដែល​ធ្វើឲ្យ​ស្ត្រី​ឆ្ងល់ តែ​ជា​រឿង​ធម្មតា​ទេ​


អាការៈ​ក្នុងពេលមក​រដូវ ដែល​ធ្វើឲ្យ​ស្ត្រី​ឆ្ងល់ តែ​ជា​រឿង​ធម្មតា​ទេ​

​តើ​អ្នក​ធ្លាប់​បាន​អាន​អំពី​អ្វី ដែល​មាន​ភាពខុសប្រក្រតី អំពី​ការ​មក​រដូវ ឬ​របៀប​បញ្ជាក់ថា ការ​មក​រដូវ​របស់​អ្នក មាន​លក្ខណៈ​ខុស​ធម្មតា​ដែរ​ទេ​? មែន​ហើយ ឥឡូវនេះ វា​គួរតែ​ដល់ពេល​ដែល​ខ្ញុំ ត្រូវ​បង្ហាញ​ថា អាការៈមក​រដូវ​ដូចម្តេច ទើប​ហើយ​ថា​ធម្មតា ហើយ​ក៏​ត្រូវ​ឈប់​បារម្ភ​ទៀត​។

​ធ្លាក់​ឈាមរដូវ​តែ​ពីរ​ថ្ងៃ​គត់​
​ជា​មធ្យម ការធ្លាក់​ឈាមរដូវ​យូរ​បំផុត​គឺ ៣ ថ្ងៃ​ទៅ ហើយ​ស្ត្រី​ម្នាក់ អាច​នឹង​ត្រូវ​ធ្លាក់​ឈាមរដូវ រហូតដល់ ៥ ថ្ងៃ​ឯណោះ​ក៏មាន​ដែរ​។ ប៉ុន្តែ អ្នកជំនាញ​និយាយថា វា​គឺជា​រឿង​ធម្មតា​ទេ បើសិនជា​អ្នកធ្លាក់​ឈាមរដូវ​តែ​ពីរ​ថ្ងៃ​នោះ ហើយក៏​មិន​បាច់​បារម្ភ​ថា រដូវ​មក​មិន​ទៀងទាត់​អី​ដែរ​។ យ៉ាងណាមិញ អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ផង​ថា​តើ រដូវ​អ្នក​ក្លាយទៅជា​មិន​ទៀង ឬ​អត់ ហើយ​អ្នក​ធ្លាក់ឈាម​តែ​មួយ​ថ្ងៃ ឬ​ច្រើន​ជាង ៥ ថ្ងៃ​ឬ​អត់​ផងដែរ​។

​ការប្រែប្រួល​របស់​កាល​បរិច្ឆេទ​
​វា​គឺជា​ជំនឿ​ញឹកញាប់​មួយ​ដែល​ថា អ្នក​ត្រូវ​តែ​មក​រដូវ នៅ​ថ្ងៃ​តែ​មួយ​ជា​រៀងរាល់ខែ​។ ដូច្នេះហើយ បាន​ជា​ស្ត្រី​ភាគច្រើន ចាប់ផ្តើម​បារម្ភ​នៅពេល​រដូវ មក​មិន​ដូច​ថ្ងៃ​ដដែល​កាលពី​ខែ​មុនៗ និង​រដូវ​ត្រូវ​ពន្យារ​ពេល​មួយ​ថ្ងៃ ឬ​ពី​ថ្ងៃ​ទៅវិញ​។ យ៉ាងណាមិញ វា​គឺជា​រឿង​ធម្មតា​ទៅវិញ​ទេ​។ វដ្ត​រដូវ​ជា​មធ្យម គឺ​មិន​ខ្វល់​ថា​កើតឡើង នៅ​ថ្ងៃ​ណា​ឡើយ ឲ្យតែ​មាន​រយៈពេល​ពី ២១ ទៅ ៣៥ ថ្ងៃ​គឺ​ធម្មតា​។ យ៉ាងណាមិញ អ្នក​គួរតែ​បារម្ភ នៅពេល​វដ្ត​រដូវ មាន​រយៈពេល​តិចជាង ២១ ថ្ងៃ ឬ​ច្រើន​ជាង ៣៥ ថ្ងៃ​។

​មក​រដូវ​ច្រើន ឬ​តិច​
​ស្ត្រី​ខ្លះ អាច​នឹង​ហូរ​ឈាមរដូវ​តិចៗ​ចាប់​ពី​ពីរ ឬ​បី​ដង​ជា​រៀងរាល់ខែ អ្នកខ្លះ​ទៀត អាច​នឹង​មក​រដូវ​ច្រើនៗ​រហូត​ដល់​ថ្ងៃ​ទី​បី ប៉ុន្តែ វា​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ជាមួយគ្នានេះដែរ ស្ត្រី​ជា​ច្រើន​គិតថា ឈាមរដូវ​គឺ​មិន​កក​ឡើយ​។

​មិន​មាន​ផា​សុកភាព ឬ​មាន​ការឈឺចាប់​
​ការ​មិន​មាន​ផា​សុកភាព និង​ឈឺចាប់​ខ្លះៗ ក្នុង​ពេល​មក​រដូវ គឺជា​អា​ការៈមួយ នៃ​ការ​មក​រដូវ​ធម្មតា និង​មាន​សុខភាព​។ ប៉ុន្តែ នៅពេល​ការឈឺចាប់​កើតឡើង ក្នុង​ពេល​មក​រដូវ​នេះ មិន​អាច​ទ្រាំទ្រ​បាន រហូតដល់​រំខាន​របៀប​រស់នៅ​ប្រចាំថ្ងៃ និង​កើត​ឡើង​ជាមួយ​ការ​ក្អួត និង​ចង្អោរ​ទៀត​នោះ អ្នក​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ច្រើន និង​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើសិន​ជា​រឿង​នេះ កើតឡើង​ម្តង​ហើយ​ម្តងទៀត​។

​ហូរ​ទឹករំអិល​ពី​ទ្វារមាស​
​ការហូរ​ទឹករំអិល​ពណ៌​ស​ពី​ទ្វារមាស ឬ​ខ្មែរ​យើង​ចំណាំ តែងតែ​ហៅថា “​ធ្លាក់​ស​” គឺជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ ដែល​វា​កើត​ឡើង មុនពេល​មក​រដូវ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ វា​អាច​និយាយថា ពេល​ខ្លះ​អាច​ជា​ថ្ងៃ​ធ្វើឲ្យ​សើម និង​ស្ងួត​ដែរ មុនពេល​មក​រដូវ​ម្តងៗ ហើយ​វា​ក៏​មិនមែន​សំខាន់ ដែល​ត្រូវ​ចាត់ទុកថា មាន​ជំងឺ ឬ​ការបង្ក​រោគ​អ្វី​ដែរ​។ អ្នកជំនាញ​បញ្ជាក់ថា ស្ត្រី​ដែល​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ និង​ស្ត្រី​ដែល​ធ្លាប់​ឆ្លងកាត់ ការ​សម្រល​កូន​ទំនងជា​មាន​ការហូរទឹក​រំ​អិល​នេះ ច្រើន​ជាង​ស្ត្រី​ដែល​មិន​មាន ភាព​សកម្ម​ខាង​ផ្លូវភេទ និង​ស្ត្រី​ដែល​គ្មាន​កូន​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • អាការៈ​ក្នុងពេលមក​រដូវ ដែល​ធ្វើឲ្យ​ស្ត្រី​ឆ្ងល់ តែ​ជា​រឿង​ធម្មតា​ទេ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:សុខភាពស្ដ្រី