វិធី​ពីរ​យ៉ាង អាច​ជួយ​ឲ្យ​ទ្វា​រមាស តឹង​ណែន​ជាង​មុន​

វិធី​ពីរ​យ៉ាង អាច​ជួយ​ឲ្យ​ទ្វា​រមាស តឹង​ណែន​ជាង​មុន​


វិធី​ពីរ​យ៉ាង អាច​ជួយ​ឲ្យ​ទ្វា​រមាស តឹង​ណែន​ជាង​មុន​

​មនុស្ស​ភាគច្រើន​ជឿថា ទ្វារមាស​នឹង​ទៅ​ជាធូ​រលុង ក្រោយ​ពី​សម្រាលកូន​រួច ឬ​រួម​ភេទ​ច្រើន​ដឹង​រួច​។ ខណៈពេល​ដែល​រឿង​នេះ ទំនង​ជា​ខុស​ឆ្ងាយ​នោះ មាន​ផលិតផល​ជាច្រើន ហើយក៏​មាន​វិធី​ផ្សេងទៀត ដែល​អាច​ជួយ​ឲ្យ​ទ្វា​រមាស ទៅ​ជា​តឹង​ណែន​វិញ​ដែរ ដូចជា ៖

​ការធ្វើ​លំ​ហាត់ប្រាណ កម្រាល​អាង​ត្រគាក ឬ Kegel
​ការធ្វើ​លំ​ហាត់ប្រាណ​ប្រភេទ​នេះ នឹង​ជួយ​បន្តឹង និង​ផ្តល់​ភាពរឹងមាំ ដល់​សាច់ដុំ​របស់​កម្រាល​អាង​ត្រគាក​បាន​។ វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ទ្វារ​មាសតឹង​ជាង​មុន​ទេ តែ​ក៏​ជួយ​ទប់ស្កាត់ បញ្ហា​ទល់លាមក និង​ការ​លេច​នោម ដោយ​មិន​ដឹង​ខ្លួន​ដែរ​។ ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​នេះ ព្យាយាម​ទាញ​សាច់ដុំ នៅ​កំប៉េះគូថ​ចូលក្នុង ឬ​ជា​សកម្មភាព​ដូច​ការ​ខ្ជឹប​ទឹកនោម ដែល​កំពុង​តែ​នោម​អញ្ជឹង​។ ដូច្នេះ ចូរ​ព្យាយាម​ខ្ជឹប​ទឹកនោម ឲ្យបាន ៣ វិនាទី ហើយ​ប្រលែង​វិញ ចំនួន ៥ ដង​។

​ការវះកាត់​
​បច្ចុប្បន្ននេះ ការវះកាត់​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការជួយ​ឲ្យ​ទ្វា​រមាស ទៅ​ជា​តឹង​វិញ​បាន​។ មាន​ការវះកាត់​បន្តឹង​ទ្វារមាស​ច្រើន​ប្រភេទ​ណាស់ ហើយ​ក៏​ខុសៗ​គ្នា​ដែរ​។ ការវះកាត់​កែសម្រួល​ទ្វារមាស ឬ​ហៅ​ថា Vaginoplasty គឺជា​ជម្រើស​វះកាត់​កែ​សម្ផស្ស​ទ្វារមាស ដ៏​ញឹកញាប់​បំផុត ដែល​គេ​ធ្វើ​ទៅ​លើ​ជញ្ជាំង​របស់​ទ្វារមាស​។ ការវះកាត់​ផ្សេង​មួយទៀត គឺ​ការប្រើ​កាំរស្មី​បាញ់​បន្តឹង​ទ្វារមាស​តែម្តង​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។