នាយក​រដ្ឋមន្ត្រី​បារាំង​ព្រមាន​ថានឹង​មានការ​ស្លាប់​ដោយសារ​តែ​ការ​វាយ​ប្រហារ​បន្តទៀត​

ប៉ារីស​៖​ លោកនាយក​រដ្ឋមន្ត្រី​បារាំង​ Manuel ​Valls​ ​នៅ​ថ្ងៃ​អង្គារ៍​ម្សិលម៉ិញ​ ថាប្រទេស​ ត្រូវ​តែ​មាន​ការ​រៀប​ចំ​បន្ថែម​ទៀត​ បើ​មិន​ដូច្នេះ​ទេ​ ចំនូន​អ្នក​ស្លាប់​​ដោយសារ​តែ​ការ​វាយ​ប្រហារ​ នៅ​តែ​មាន​ជា​បន្ត​ទៀត​ លោក​បន្ថែម​ថា​៖​«​ រៀន​ដើម្បី​សម្រប​ខ្លួន​នៅ​ក្នុង​ភាព​​ភ័យ​ខ្លាច​»​។​ការ​ព្រមាន​របស់​លោក​ បន្ទាប់​ពី​ប្រធានា​ធិបតី​បារាំង​ Francois​ Hollande​  បាននិយាយ​ ថាលោក​មានឆន្ទះ​ ដើម្បី​ពង្រឹង​រដ្ឋ​ ត្រឹម​រយះពេល​ប្រាំមួយ​ខែ​ទៀត​ បន្ទាប់​ពីការ​សម្លាប់​រង្គាល ​នៅ​ក្នុង​ទិវា​ Bastille ​Day​ ដែល​មនុស្ស​ ៨៤​នាក់​បាន​ត្រូវ​បាន​ស្លាប់​បាត់បង់​អាយុ​ជីវិត​នោះ​។​លោក​Manuel ​Valls​ បាន​និយាយថា​ ជនសង្ស័យ​ជាក្រុម​រដ្ឋ​អ៊ីស្លាម​គឺ​ Reda​ Kriket ​បាន​ត្រូវបាន​ចាប់​ខ្លួន​ នៅក្បែ​ទៅ​នឹង​ទី​ក្រុង​ប៉ារីស ​រួម​ជា​មួយ​អាវុធ​មួយ​ដើម​ផង​ដែរ​។​ ​ក្រុម​នេះ​ត្រូវ​បាន ​អ្នក​ជំនាញ​បារាំង​បញ្ជាក់​ថា ​គោល​ដៅ​របស់​ក្រុម​នេះ​គឺចង់​ធ្វើ​ការ​​វាយ​ប្រហារ​ទៅ​លើកា​រប្រកួត ​បាល់ទាត់ ​Euro ​2016​ នៅ​ប្រទេស​បារាំង​ តែ​គម្រោង​នោះ​មិន​បាន​សម្រេច​អស់​រយះពេល​មួយ​​ សប្តាហ៍​កន្លង​ទៅ​ហើយ​។​

នាយក​រដ្ឋមន្ត្រី​បារាំង​ព្រមាន​ថានឹង​មានការ​ស្លាប់​ដោយសារ​តែ​ការ​វាយ​ប្រហារ​បន្តទៀត​អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.channelnewsasia.com