មានការបាក់ដី យ៉ាងសាហាវមួយនៅចិន លេបត្របាក់ផ្ទះ និងផ្លូវថ្នល់ ក្រោយមានភ្លៀងធ្លាក់ខ្លាំង (មានវីដេអូ)

ចិន៖ គ្រោះធ្មមជាតិមួយ បានធើ្វឱ្យប្រជាជនប្រមាណ ២៤០,០០០ នៅក្នុងខេត្ត ហ៊ូណាន នៃប្រទេសចិន បានរងគ្រោះយ៉ាងខ្លាំង។

យោងតាមប្រភពបានឱ្យដឹងថា មានការបាក់ដីដ៏សាហាវមួយ បានវាយប្រហារភូមិមួយ នៅក្នុងខេត្ត ហ៊ូណាន នៃប្រទេសចិន បានបណ្តាលឱ្យផ្ទះសំបែង អគារ និងផ្លូវ ខូចខ្ទេចខ្ទីអស់។

ផ្ទះជាច្រើនខ្នង បានខូចខាតយ៉ាងសន្ធឹបសន្ធាប់។ ផ្លូវជាច្រើនត្រូវបានលេបត្របាក់ដោយទឹកជនន់។

រដ្ឋាភិបាលក្នុងស្រុក បានចាប់ផ្តើម គំរោងសង្រ្គោះបន្ទាន់ ដោយបញ្ជូន អ្នកជីកទៅជួសជុលផ្លូវខូចផងដែរ។

គួរបញ្ជាក់ដែរ គ្រោះធម្មជាតិនេះ មិនមានមនុស្សស្លាប់ទេ ប៉ុនែ្តមានក្រុមគ្រួសារច្រើនជាង ៦៥០គ្រួសារ ត្រូវបានជម្លៀស និងប្រជាជនប្រមាណ ២៤៤,០០០ រងផលប៉ះពាល់៕ មានវីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មានការបាក់ដី យ៉ាងសាហាវមួយនៅចិន លេបត្របាក់ផ្ទះ និងផ្លូវថ្នល់ ក្រោយមានភ្លៀងធ្លាក់ខ្លាំង (មានវីដេអូ)

មានការបាក់ដី យ៉ាងសាហាវមួយនៅចិន លេបត្របាក់ផ្ទះ និងផ្លូវថ្នល់ ក្រោយមានភ្លៀងធ្លាក់ខ្លាំង (មានវីដេអូ)