ម៉ាស៊ីន​ឆ្លុះ​ខួរក្បាល​ ​ប្រើ​ពេញ​ពិភពលោក​ ​១៥​ ​ឆ្នាំ​ វិភាគ​ទិន្នន័យ​ខុស​

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​ទិន្នន័យ​ចេញ​ពី​ម៉ាស៊ីន​ឆ្លុះ​ខួរក្បាល​ ​fMRI​ ​ដែល​ប្រើ​ពាសពេញ​ពិភពលោក​អស់​ពេល​ជាង​ ​១៥​ ​ឆ្នាំ​ បង្ហាញ​ទិន្នន័យ​មិន​ច្បាស់លាស់​ ​ហើយ​ហ្វ៊ីល​ទិន្នន័យ​ជាង​ ​៤០ ០០០​ ​បន្ទះ​​មិន​អាច​យក​ជា​ការ​បាន​។

 

ម៉ាស៊ីន​ឆ្លុះ​ខួរក្បាល​ ​ប្រើ​ពេញ​ពិភពលោក​ ​១៥​ ​ឆ្នាំ​ វិភាគ​ទិន្នន័យ​ខុស​

ទិន្នន័យដែលបង្ហាញដោយម៉ាស៊ីន fMRI

 

បញ្ហា​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា​ ​ម៉ាស៊ីន​ ​fMRI​ ដែលមានបញ្ហានោះ ​អាច​ឆ្លុះ​បាន​ច្បាស់​លាស់​នូវ​ស្ថានភាព​ខួរក្បាល​របស់​មនុស្ស​ ​ប៉ុន្តែ​ម៉ាស៊ីន​នេះ​ ​បាន​វិភាគ​ខុស​លើ​ទិន្នន័យ​ទាំង​នោះ ព្រោះ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​វិភាគរបស់វា​ ​មាន​ ​Bug​ ​មួយ​ប្រភេទ​ដែល​បង្កប់​ខ្លួន​តាំង​ពី​ម៉ាស៊ីន​ប្រភេទ​នេះ​ផលិត​ក្នុង​ទសវត្ស​ ៩០ មក​ម៉្លេះ។

 

ម៉ាស៊ីន​ឆ្លុះ​ខួរក្បាល​ ​ប្រើ​ពេញ​ពិភពលោក​ ​១៥​ ​ឆ្នាំ​ វិភាគ​ទិន្នន័យ​ខុស​

រូបដំណាងម៉ាស៊ីន fMRI

 

ក្រុម​អ្នក​ស្រាវជ្រាវ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​នៃ​ម៉ាស៊ីន​ដែល​មាន​បញ្ហា​នោះ​ទេ​ ​ខណៈ​ដែល​ ​fMRI​ ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​គ្នា៕

 

អាន​បន្ត​ ​៖​ ​កងទ័ព​អាមេរិកចោល Android មក​ប្រើ​ iPhone ដោយសារ​បញ្ហា​មិន​ចេះ​ចប់​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​sciencealert