ប្រើ iPhone យូរ​មិន​ស្គាល់ iCloud ​ចប់​

iCloud គឺ​ជា​សេ​វា​មួយ​របស់​ក្រុមហ៊ុន Apple Inc ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៦ មិថុនា ឆ្នាំ ២០១១ ក្នុង​សន្និសីទ Developers ទូទាំង​ពិភពលោក​របស់ Apple (WWDC) ។ សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ផលិតផល Apple អាច​​រក្សាទុក​ទិន្នន័យ ​ដូចជា តន្ត្រី រូបភាព សៀវភៅ​លេខ​ទូរស័ព្ទ អ៊ីមែល ប្រតិទិន និង ឯកសារ​ផ្សេងៗ​ទៀត​ជា​លក្ខណៈ​ឥត​ខ្សែ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

 

ប្រើ iPhone យូរ​មិន​ស្គាល់ iCloud ​ចប់​

 

iCloud ភ្ជាប់​មក​ជាមួយ Apple device ដូច​ជា iPhone, iPad និង iPod touch និងគ្រប់​កុំព្យូទ័រ Mac។ ​មាន​ន័យ​ថា​គ្រប់ Apple device ដែល​ប្រិយមិត្ត​បញ្ជា​ទិញ​ភ្ជាប់​មក​ជាមួយ iCould រួច​ជា​ស្រេច។

 

ដើម្បី​ប្រើប្រាស់ iCloud អ្នក​ត្រូវ​ធ្វើការ​ចុះ​ឈ្មោះ (sign up) ដោយ​ផ្ទាល់​ពី Apple device របស់​អ្នក​ជា​មុន​សិន។ បន្ទាប់​ពី​ធ្វើការ​ចុះ​ឈ្មោះ​រួច​អ្នក​នឹង​ទទួល​បាន​ទំហំ​សម្រាប់​ផ្ទុក​ទិន្នន័យ​ចំនួន 5GB ដោយ​ឥត​គិត​ថ្លៃ។ បើ​សិន​ជា​អ្នក​ប្រើ​អស់​ហើយ​ចង់​បាន​ទំហំ​បន្ថែម​អ្នក​អាច​ទិញ​​បាន​ក្នុង​ តម្លៃ ២០ដុល្លារ សម្រាប់ 10GB ៤០ដុល្លារ សម្រាប់ 20GB និង ១០០ដុល្លារ សម្រាប់ 50GB។

 

ចុច​អាន​៖ ហួស​ចិត្ត! មនុស្ស​រាប់​រយ​នាក់​ចោម​រោម​តំបន់​មួយ​ ​ព្រោះ​ហ្គេម​ “Pokémon GO”

 

ប្រែ​សម្រួល​៖ សុភ័ក្ត