ហង់ ជួនណារ៉ុន៖ សៀវភៅ គឺ​ជា​ផ្កា​ដែល​អាច​ផ្ទេរ​ចំណេះ​ដឹង

បណ្ដា​អ្នក​ប្រាជ្ញ​នានា​លើ​លោក បាន​ចង​ក្រង​សៀវភៅ​រាប់​មិន​អស់ ដើម្បី​ទុក​ជា​ការ​ស្រាវជ្រាវ​ដល់​អ្នក​សិក្សា​ជំនាន់​ក្រោយ ដូច​នេះ​ហើយ​ទើប​មាន​ពាក្យ​ស្លោក​ជា​ច្រើន​និយាយ​ពី​សារសំខាន់​របស់​សៀវភៅ។ ឯកឧត្ដម​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​បញ្ចេញ​ពាក្យ​ស្លោក​មួយ​ឃ្លា​ដែរ​ថា “សៀវភៅ គឺ​ជា​ផ្កា​ដែល​អាច​ផ្ទេរ​ចំណេះ​ដឹង”។

 

ហង់ ជួនណារ៉ុន៖ សៀវភៅ គឺ​ជា​ផ្កា​ដែល​អាច​ផ្ទេរ​ចំណេះ​ដឹង

 

ឯកឧត្តម ហង់ ជួនណារ៉ុន បាន​សរសេរ​ពាក្យ​ស្លោក​មួយ​ឃ្លា​នេះ ក្នុង​កម្មវិធី “​ពិព័រណ៍​សៀវភៅ​កម្ពុជា” ក្នុង​គោល​ចង់​ឲ្យ​ប្រជាជន​ទាំង​អស់​ស្រលាញ់​ការ​អាន​សៀវភៅ ព្រោះ​វា​អាច​ផ្ដល់​ចំណេះ​ដឹង និង​បទពិសោធន៍​ជា​ច្រើន​រាប់​មិន​អស់។ ការ​លើក​ឡើង​ពាក្យ​ស្លោក​មួយ​ឃ្លា​នេះ ក៏​ដូច​ជា​ក្រើន​រំលឹក​ដល់​សិស្ស​ថ្នាក់​ទី១២ សម្រាប់​ត្រៀម​ប្រលង​បាក់​ឌុប​ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​ទៀត៕

 

 

ចុចអាន៖ ការ​អាន​ជា​ចំណី​ភ្នែក កើន​ទាំង​ចំណេះ​ដឹង