ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា

យ៉ាង​ហោច​ណាស់​ទាហាន​ចំនួន ១៧នាក់​បាន​ស្លាប់​និង ៣០នាក់​ផ្សេង​ទៀត​បាន​រង​របួស នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅលើ​មូលដ្ឋាន​យោធា​មួយ​ក្នុង​ប្រទេស​ម៉ាលី។ ក្រុម​ខ្មាន់​កាំភ្លើង​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន​បាន​សម្រុក​ចូល​ទៅ​មូលដ្ឋាន​យោធា​ខាង​លើ ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Nampalaនិង​បើក​ការ​បាញ់​ប្រហារ បណ្ដាល​ឲ្យ​ស្លាប់ និង​រង​របួស​យ៉ាង​រង្គាល​តែម្ដង។ ទោះជា​យ៉ាងណា​ក្រុម​ចំនួន​២​ផ្សេង​គ្នា​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។

 

ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា

លោក​ប្រធានាធិបតី​ម៉ាលី Ibrahim Boubacar Keita បាន​កោះហៅ​ឲ្យ​មាន​កិច្ចប្រជុំ​សន្តិសុខ​មួយ ជា​មួយ​នឹង​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និង មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ បន្ទាប់​ពី​បាន​ដឹង​ពី​ការ​វាយ​ប្រហារ​បណ្ដាល​ឲ្យ​មាន​ទាហាន​ស្លាប់​យ៉ាង​ច្រើន​បែបនេះ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​ម៉ាលី​មាន​ដូច​ជា ក្រុម​ជនជាតិ​ភាគតិច និង​ក្រុម​ជីហាដ​និយម​ជាដើម ខណៈ​ក្រុម​ទើប​បង្កើត​ថ្មី​មួយ​បាន​និយាយ​ថា ខ្លួន​ជា​អ្នក​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​ម៉ាលី ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​កងទ័ព​ម៉ាលី ដែល​បាន​វាយប្រហារ​ទៅលើ​ក្រុម​ជនជាតិ​ភាគតិច Fulani។ ជា​មួយ​គ្នា​នេះ​ដែរ ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម Ansar Dine ក៏​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ផង​ដែរ៕

 

ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា

ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC