ហេតុតែចង់ជួប! អ្នកគាំទ្រម្នាក់ សុខចិត្តហែលទឹក ជាង១គីឡូម៉ែត មកជួប Messi ដល់លើទូក លទ្ធផលចុងក្រោយ…

អេស្ប៉ាញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយ ពីដំណើរកម្សាន្តលំហែកាយរបស់ Messi ជាមួយក្រុមគ្រួសារនៅកោះ Ibiza ប្រទេសអេស្ប៉ាញ ដែលកីឡាកររូបនេះ ចំនាយពេលរហូតដល់មួយសប្តាហ៍ នៅលើកោះនេះ ក៏ដូចគ្នាទៅនឹងកីឡាករ Crisitiano Ronaldo ដែរ ប៉ុន្តែគ្រាន់តែជិះទូកខុសគ្នា។

ទាក់ទងនឹងដំណើរកម្សាន្តរបស់ Messi នេះដែរ កាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រម្នាក់ សុខចិត្តហែលទឹកសមុទ្រជាង ១គីឡូម៉ែត ដើម្បីមកជួបជាមួយ Messi ផ្ទាល់នៅលើទូកកម្សាន្តនោះ។ បុរសដែលជាអ្នកគាំទ្រនោះឈ្មោះថា Suli ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្ររបស់ Atl. Madrid ប៉ុន្តែមិនថ្វី កីឡាករកំពូលលំដាប់ពិភពលោក ពីណាមិនចង់ជួប? Suli បានហែលចេញពីច្រាំងសមុទ្រ ដែលមានចម្ងាយជាង ១គីឡូម៉ែត ពីទូកកម្សាន្តដែល Messi ស្នាក់នៅ ជាមួយនឹងទូរស័ព្ទរបស់ខ្លួនដែលដាក់ក្នុងថង់ប្លាស្ទិច ។ នៅពេលដែលហែលទៅដល់ទូកភ្លាមSuli ដែលជាអ្នកគាំទ្រ បានធ្វើឲ្យ Messi ភ្ញាក់ផ្អើល ជាមួយការពុះពាររបស់គេ ក៏បានអញ្ជើញគេឡើងមកលើទូកតែម្តង។

តែគួរឲ្យសោកស្តាយ ទូរស័ព្ទនៅក្នុងថង់ប្លាស្ទិច ដែលគេហែលនាំមកជាមួយក្នុងគោលបំណងដើម្បីថតរូបជាមួយ Messi នោះបានខូច ដោយសារជ្រាបទឹកសមុទ្រ តែយ៉ាងណាមិញ ពួកគេនៅតែបានថតរូបជាមួយគ្នា នៅលើទូកនោះ ជាមួយការជជែកកម្សាន្ត និងទទួលទានភេសជ្ជៈ ជាមួយគ្នាផងដែរ។ Suli បានចំណាយពេលជាង២០នាទី នៅលើទូកនោះ ទើបត្រលប់មកវិញ ។

ក្នុងនោះដែរ ជាមួយសម្តីផ្ទាល់របស់ Suli គេបាននិយាយថា « Messi ពិតជារាក់ទាក់មែនទែន។ គាត់មិនចេះប្រកាន់ ហើយការនិយាយស្តីវិញ មើលទៅគាត់ហាក់បីដូចជាមិនមែនតារាសោះ នៅពេលដែលនិយាយជាមួយខ្ញុំ គឺគាត់ធ្វើខ្លួនសាមញ្ញៗ ដែលមិនអាងខ្លួនជាមនុស្សល្បី សូម្បីតែគ្រួសាររបស់គាត់ក៏រាក់ទាក់ដូចគ្នាដែរ»

ជាចុងក្រោយ នៅពេលដែល Messi ត្រលប់ទៅមាត់ច្រាំងវិញ គាត់ក៏បានចំណាំមុខ អ្នកគាំទ្រ Suli ដែរ ហើយថែមទាំងថតរូបរួមគ្នាជាមួយមិត្តភក្កិរបស់គេទៀតផង៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហេតុតែចង់ជួប! អ្នកគាំទ្រម្នាក់ សុខចិត្តហែលទឹក ជាង១គីឡូម៉ែត មកជួប Messi ដល់លើទូក លទ្ធផលចុងក្រោយ...

ហេតុតែចង់ជួប! អ្នកគាំទ្រម្នាក់ សុខចិត្តហែលទឹក ជាង១គីឡូម៉ែត មកជួប Messi ដល់លើទូក លទ្ធផលចុងក្រោយ...

ហេតុតែចង់ជួប! អ្នកគាំទ្រម្នាក់ សុខចិត្តហែលទឹក ជាង១គីឡូម៉ែត មកជួប Messi ដល់លើទូក លទ្ធផលចុងក្រោយ...