នាយករង​វិទ្យាល័យ​ ១០ មករា ទទូច​ឲ្យ​សិស្ស​ប្រឹង​រៀន​ត្រៀម​ប្រលង​បាក់ឌុប

ការ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ជិត​ចូល​មក​ដល់ លោក​ លី វណ្ណៈ​ ​នាយក​រង​នៃ​​វិទ្យាល័យ​ ១០​មករា​ ​១៩៧៩ បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​ខិតខំ​រៀន​សូត្រ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​ឥត​ប្រយោជន៍​មួយ​ចំនួន ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

 

នាយករង​វិទ្យាល័យ​ ១០ មករា ទទូច​ឲ្យ​សិស្ស​ប្រឹង​រៀន​ត្រៀម​ប្រលង​បាក់ឌុប

 

វិទ្យាល័យ​ ១០ មករា គឺជា វិទ្យាល័យ​មួយ​ល្បីល្បាញ​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​មាន​សិស្ស​ពូកែ​ជាហូរហែ​ និង មាន​សិស្សានុសិស្ស​ធ្លាប់​ដណ្ដើម​បាន​និទ្ទេស​ A ប៉ុន្មាន​ឆ្នាំ​ជាប់​ៗគ្នា​ ចាប់​តាំង​ពី​ក្រសួង​ប្រកាស​រឹតបន្ដឹង​ការ​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ​កន្លងមក។

 

“ខ្ញុំ​សង្ឃឹម​ថា ឆ្នាំ​នេះ សិស្សានុសិស្ស​របស់​ខ្ញុំ​នៅ​តែ​ដណ្ដើម​បាន​និទ្ទេស​ A ប្រហែល​លើស​ពី ១០ នាក់ និង ជាប់​ច្រើន”។ លោក លី វណ្ណៈ និយាយ។

 

 

អត្ថបទ៖ វិបុត្រ