ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !

6 Videos


បើតាមលោក អ៊ិន សុភិន ជាឪពុកបង្កើតរបស់ ភិន សុដាលីស បាននិយាយថា កូនស្រីរបស់លោក ភិន សុដាលីស និងចេញមុខបកស្រាយនូវរាល់បញ្ហារវាងនាងនិងលោក ប៉ែន ចំរុង ដែលបានកើតឡើង នាពេលកន្លងមក ។ ក្រោយពី សាលក្រមលែងលះត្រូវបានប្រកាសជាផ្លូវការ ។

នៅរសៀលថ្ងៃទី ២០ ខែកក្កដា នេះ សាលក្រមលែងលះរវាង តារាសម្តែង ប៉ែន ចំរុង និង ភិន សុដាលីស និង ត្រូវប្រកាសជាផ្លូវការ ក្រោយពីអ្នកទាំងពីរមិនទទួលយកការផ្សះផ្សារ របស់តុលាការក្រុងភ្នំពេញចំនួនបីដង។គេនៅចាំបានថា លោក ប៉ែន ចំរុង បានដាក់ពាក្យលែងលះ ភិន សុដាលីស ជាភរិយាមិនបានរៀបការនៅអំឡុងខែមេសា កន្លងទៅ ដោយហេតុផលរស់នៅមិនចុះសម្រុងគ្នា ។

P9

ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !

ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !

ដោយឡែកទាក់ទងជាមួយនិងរឿងលែងលះនេះភាគី ភិន សុដាលីស មិនបានផ្តល់បទសម្ភាសដល់អ្នកសារពត៌មាននោះទេគឺនាងរក្សាភាពស្ងៀមស្ងាត់ ។ ប៉ុន្តែយ៉ាងណា លោក អ៊ិន សុភិន បាន និយាយថា ក្រោយពីសាលក្រមតុលាការចេញសេចក្តីសម្រេចលែងលះជាផ្លូវការ ភិន សុដាលីស ជាកូនស្រីរបស់លោក និងនិយាយពីបញ្ហាទាំងអស់នោះ ។

ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !

បើតាមប្រភពពត៌មានពីសំណាក់អ្នកដែលកាន់សំណុំរឿងរបស់ លោក ប៉ែន ចំរុង បានអោយដឹង ថា សាលក្រមលែងលះរវាងអ្នកទាំងពីរនិងប្រកាសជាផ្លូវការនៅថ្ងៃនេះ ។ ដោយឡែកកូនក្នុងផ្ទៃ ភិន សុដា លីស និង ស្ថិតនៅក្រោមការបីបាច់របស់ម្តាយ ។ តែលោកប៉ែន ចំរុង ត្រូវផ្តល់អាហារកិច្ចចិញ្ចឹមកូន ។

ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !

ជាមួយនេះ ភិន សុដាលីស ក៏បានវិលត្រលប់ទៅ រស់នៅជួបជុំក្រុមគ្រួសាររយៈពេលប្រមាណជាពីរខែរួចមកហើយដែរ ពេលនេះនាងក៏ កំពុងជួយធ្វើការងារនៅក្នុងផលិតកម្មមហាហង្សរបស់ឪពុកនាងផងដែរ ដោយទទួលបានប្រាក់ខែច្រើនគួរសម ។ ក្រៅពីនេះ នាងក៏មានរបរផ្សេងជាអ្នកលក់ផលិតផលរក្សាសម្រស់ ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជន តាមរយៈអន ឡាញផងដែរ ៕ ចេនី

ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !